ឯកឧត្តម នួន នី និងលោកជំទាវ បានពាំនាំនូវបច្ច័យតេយ្យទានមកប្រគេនព្រះសង្ឃចំនួនពីរវត្ត នៅខេត្តព្រះវិហារ
ឯកឧត្តម នួន នី និងលោកជំទាវ បានពាំនាំនូវបច្ច័យតេយ្យទានមកប្រគេនព្រះសង្ឃចំនួនពីរវត្ត នៅខេត្តព្រះវិហារ
ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២:១០នាទីនាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នួន នី និងលោកជំទាវ រស់ លឹមអុី ទីប្រឹក្សាផ្ទាល់សម្ដេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី បានពាំនាំនូវបច្ច័យរួមទាំងតេយ្យទានមកប្រគេនព្រះសង្ឃដែលលោកគង់នៅវត្ត ត្បែងមានជ័យ ឃុំចំរើន ស្រុកសង្គមថ្មី និងវត្តថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ ក៏បានឆ្លៀតចូលសួរសុខទុក្ខលោកតាជីយាយជីនិងចាស់ព្រឹទ្ធាចារ្យលោកតាលោកយាយព្រមទាំងបានចែកជូននូវសារ៉ុង ក្រម៉ា រួមទាំងថវិកាមួយចំនួនដែលថវិការបស់សប្បុរសជន ដើម្បីចែកជូនដល់លោកតាលោកយាយចាស់ជរាដែលរស់នៅភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី និងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងពេលនោះលោក ញ៉ូង វឿន មេភូមិស្រីស្រណោះ ព្រមទាំងលោកតាលោកយាយបានសម្តែងនូវក្តីរីករាយនិងសូម ថ្លែងអំណរគុណដល់ឯកឧត្តមនិងលោកជំទាវ ជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសប្បុរសជន ដែលជាម្ចាស់ទាន៕
No comments