សង្ស័យជួបស៊យ លោកបណ្ឌិត សុខ ទូច រង់របួសនៅពេលចុះបេសកកម្មនៅតំបន់បឹងទន្លេសាប
សង្ស័យជួបស៊យ លោកបណ្ឌិត សុខ ទូច រង់របួសនៅពេលចុះបេសកកម្មនៅតំបន់បឹងទន្លេសាប
ចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២:១១នាទីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ត្រូវចូលមន្ទីរពេទ្យដើម្បីវះកាត់ដៃឆ្វេងបន្ទាន់ ដោយសារតែរង់របួស ពេលចុះបេសកកម្ម។ នេះបើយោងតាមខ្លឹមសារក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកបណ្ឌិត។
ករណីខាងលើនេះ លោកបណ្ឌិត សុខ ទូច មិនបញ្ជាក់នោះទេ ជុំវិញចំណុចកន្លែងកើតហេតុ! ដោយលោកគ្រាន់តែបញ្ជាក់ថា «មន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជាបានវិលទៅកាន់មាតុប្រទេសវិញហើយ ប៉ុន្តែមិនទាន់អាចត្រឡប់ទៅវិញបានទេ ដោយសារតែត្រូវនៅមន្ទីរពេទ្យដើម្បីវះកាត់ជាបន្ទាន់នូវដៃឆ្វេង។ លោកបណ្ឌិត បញ្ជាក់ទៀតថា ដៃឆ្វេងនេះ គឺរង់គ្រោះថ្នាក់ដោយសារតែចុះបេសកកម្មករណីរឿងបឹងទន្លេសាប។
យ៉ាងណាមិញ លោកប្រធានរាជបណ្ឌិតសភា រូបនេះ ក៏មិនបានបញ្ជាក់ទេថា គ្រោះថ្នាក់ដោយសារមូលហេតុអ្វី ជួបរឿងអ្វីឲ្យប្រាកដនោះទេ ខណៈដែលរថយន្តរបស់លោកត្រូវរង់ការខូចខាតធ្លុះកញ្ចក់ ដែលធ្វើឲ្យមតិខ្លះលើកឡើងថាលោកបណ្ឌិតទំនងជាជួបស៊យ៕
No comments