ប្រជាពលរដ្ឋ អំពាវនាវដ៏អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធពិនិត្យមើលរោងចក្រ ដែលបង្កបង្កើតទឹកកង្វក់ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់
ប្រជាពលរដ្ឋ អំពាវនាវដ៏អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធពិនិត្យមើលរោងចក្រ ដែលបង្កបង្កើតទឹកកង្វក់ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់
ចេញផ្សាយនៅរាជធានីភ្នំពេញ/ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ខេត្តកំពង់ស្ពឺ៖ រោងចក្រកែឆ្នៃផ្លែឈើគ្រប់ប្រភេទមួយកន្លែង យីហោ «ហ្សុង បាវ (ខេមបូឌា) ហ្វូដ សាយអុិនស៍ និង ថេកណឡជី ឯ.ក» ស្ថិតនៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងតែបានធ្វើឱ្យពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន សម្តែងនូវក្តីលំបាកយ៉ាងខ្លាំង ព្រោះតាមបណ្តាលប្រភពនៃទឹក ត្រូវរង់ការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសាររោងចក្រ មួយនេះបង្ហូរកាកសំណល់ដោយគ្មានខ្វល់ពីច្បាប់។
ជាការជាក់ស្ដែងនៅថ្ងៃទី២២ ខែមេសា២០២៣នេះ ប្រជាពលរដ្ឋ បានសម្តែងនូវក្តីលំបាកយ៉ាងខ្លាំងពន់ពេក ប្រាប់ដល់អ្នកសារព័ត៌មាន ខណៈប្រភពទឹកតាមបណ្តាលបឹងនិងស្ទឹងប្រឡាយដៃព្រែក ត្រូវរោងចក្រកែឆ្នៃផ្លែឈើខាងលើនេះ បង្ហូរកាកសំណល់ចូលបណ្តាលឱ្យទឹកស្អុយជះក្លិន សូម្បីតែ សត្វពាហនៈផឹកមិនកើត ដំណាំដាំដុះក៏មិនអាចប្រើប្រាស់ទឹកទាំងនោះបានដែរ។
ពលរដ្ឋបន្តថា តាមបណ្តាលបឹងនិងស្ទឹងប្រឡាយដៃព្រែកនៃប្រភពទឹកកាលពីមុនគឺប្រើប្រាស់បានដោយធម្មតា តែមកដល់បច្ចុប្បន្ននេះ ទឹកទាំងនោះគឺមិនអាចប្រើប្រាស់បាននោះទេ គឺគ្រាន់តែប៉ះដៃប៉ះជើងប្រាកដជាកើតរមាស់ឡើងដំបៅកើតជំងឺ ចំណែកឯដំណាំបន្លែ ឬដំណាំស្រូវ គឺមិនអាចប្រើប្រាស់ទឹកនេះបាននោះទេ ពោលគឺ អោយតែយកទឹកនេះទៅស្រោចប្រាកដជា រលួយស្លាប់ជាមិនខាន។
ប្រជាពលរដ្ឋដដែលបានបន្ថែមទៀតថា៖ ទឹកស្អុយទាំងនេះ មិនមែនតែប៉ះពាល់ដល់ក្រុមគ្រួសារពួកគាត់ដែលរស់នៅម្ដុំរោងចក្រនោះទេ គឺប៉ះពាល់ដល់ក្រុមគ្រួសារប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលកំពុងរស់នៅតាមបឹងនិងស្ទឹងឬដងប្រឡាយនិងដៃព្រែក។
ករណីខាងលើនេះប្រជាពលរដ្ឋទាំងនោះ ក៏បានបង្ហើបឱ្យដឹងដែរថា កន្លងមកធ្លាប់ឃើញមន្ត្រីជំនាញពាក់ព័ន្ធបរិស្ថានចុះទៅពិនិត្យមើលដែល តែហាក់ដូចជាគ្មានវិធានការទប់ស្កាត់នោះទេ ពោលគឺទៅបាត់ស្ងាត់ឈឹងដូចចោរលួចសេះ។
យ៉ាងណាមិញនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ ឃើញថាលោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានចូលរួមកិច្ចប្រជុំពាក់ព័ន្ធទៅនឹងរកដំណោះស្រាយនៃផលប៉ះពាល់ ដែលរោងចក្រផលិតដំណាប់ស្វាយ «បឹងកេង ផ្លេនធីង & អុិនដាសស្ទ្រៀល ឯ.ក» ដែលបានបង្ហូរកាកសំណល់ចូលបឹងនិងស្ទឹង ក្នុងឃុំត្រែងត្រយឹង និងឃុំអូរ ស្រុកភ្នំស្រួច។ ចំណែកឯរោងចក្រ យីហោ «ហ្សុង បាវ (ខេមបូឌា) ហ្វូដ សាយអុិនស៍ និង ថេកណឡជី ឯ.ក» ដែលកំពុងតែបង្ហូរកាកសំណល់ចូលស្ទឹងបឹងព្រែកដែលនោះគឺ ដូចជាគ្មានវិធានការនោះទេ។
ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវទទូចស្នើសុំដល់មន្ត្រីជំនាញ ពាក់ព័ន្ធ ដូចជាមន្ទីរបរិស្ថានស្រុក/ខេត្ត រដ្ឋបាលស្រុកភ្នំស្រួច ជាពិសេសអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង សូមជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលករណីខាងលើនេះផង។
ករណីខាងលើនេះមហាជន ក៏ដូចជាប្រជាជនស្នើសុំដល់ក្រសួងនិងមន្ទីរឧស្សាហកម្មនិងសិប្បកម្ម ជួយចុះពិនិត្យមើលរោងចក្រផលិតនិងកែច្នៃផ្លែឈើដែលមាននៅក្នុងមូលដ្ឋានឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនិងកំពុងតែបង្កការក្តៅក្រហាយដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ។
ទាក់ទិនទៅនិងករណីនេះ សហគ្រាសកងមាសញូស៍ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់រោងចក្រខាងលើនេះបានទេ ព្រោះគ្មានលេខទូរស័ព្ទ! សហគ្រាសយើងរងចាំការបកស្រាយបំភ្លឺជុំវិញការផ្សព្វផ្សាយរៀងរាល់ម៉ោងធ្វើការ៕ ទំនាក់ទំនងការផ្សាយ 098906664
No comments