គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មីមួយក្រុមបានរៀបចំវគ្គបណ្តុះបណ្តាលជជែកដេញដោលមតិ

    សិស្សានុសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មីមួយក្រុមបានរៀបចំវគ្គបណ្តុះបណ្តាលជជែកដេញដោលមតិ

    ភ្នំពេញ៖ សិស្សានុសិស្សមួយក្រុមដែលបានតំណាងកម្ពុជាទៅប្រកួតរហូតដល់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី the World Scholar’s Cup 2022 នៅសហរដ្ឋអាមេរិកបានរៀបចំវគ្គបណ្តុះបណ្តាល “WSC Debate Training” ក្រោមការគាំទ្រពី Cambodia Speech and Debate Association (CSDA) នៅសាលប្រជុំនៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី។

    WSC Debate Training គឺជាវគ្គបណ្តុះបណ្តាល រយៈពេល២ថ្ងៃនៅថ្ងៃទី២២ និង២៣ ខែមេសា ឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យសិស្សានុសិស្សដែលចាប់អារម្មណ៍ក្នុងការជជែកដេញដោលមតិជាភាសាអង់គ្លេសដែលជាជំនាញមួយដ៏សំខាន់នាសតវត្សទី២១នេះ។ មិនតែប៉ុណ្ណោះវគ្គបណ្តុះបណ្តាលនេះក៏មានបំណងជួយឲ្យសិស្សាសិស្សខ្មែរបានត្រៀមខ្លួនសម្រាប់ប្រកួតប្រជែងក្នុងកម្មវិធី the World Scholar’s Cup 2023 និងកម្មវិធីផ្សេងៗទៀតឲ្យបានលទ្ធផលល្អពិសេសអាចបន្តប្រកួតប្រជែងនៅលើឆាកអន្តរជាតិផ្សេងៗថែមទៀត។

    បើតាមយុវសិស្សពេជ្រ សុវណ្ណដែលជាអ្នកដឹកនាំក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលនេះបានឲ្យដឹងថា កម្មវិធីនេះធ្វើឡើងដោយមានការណែនាំពីគ្រឹះនិងគន្លឹះសំខាន់ៗនៃការជជែកដេញដោលជាភាសាអង់គ្លេសអមជាមួយល្បែងសិក្សាដើម្បីឲ្យអ្នកចូលរួមមានភាពសប្បាយរីករាយជាមួយនឹងការរៀនជំនាញមួយនេះ។លើសពីនេះទៅទៀតវគ្គបណ្តុះបណ្តាលនេះក៏បានបន្ថែមការហ្វឹកហាត់ជជែកដេញដោលមតិតាំងពីថ្ងៃកម្មវិធីរហូតដល់ចុងខែមេសា ឆ្នាំ២០២៣នេះទៅលើប្រធានបទជាច្រើនដូចជាសិល្បៈ, បរិស្ថាន, ច្បាប់, អក្សរសាស្រ្ត, តន្ត្រី, គោលនយោបាយសាធារណៈ…។

    ការបណ្តុះបណ្តាលនេះទទួលបានអ្នកចុះឈ្មោះចូលរួមរហូតទៅដល់ ៨០ នាក់ដែលមកពីក្រុមអាយុផ្សេងៗគ្នាហើយកគ្រឹះស្ថានសិក្សាផ្សេងៗគ្នាផងដែរ។ អ្នកចូលរួមត្រូវបានតម្រូវឲ្យបង់ប្រាក់៨០០០រៀល ហើយថវិការទាំងនោះត្រូវបានចំណាយទៅលើភេសជ្ជៈនិងការអភិវឌ្ឍសម្ភារៈឧបទេសសម្រាប់ការរៀននិងបង្រៀនជំនាញជជែកដេញដោលមតិនេះ។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ