ឃាត.កម្មដ៏សា.ហាវយង់ឃ្នង សម្លា.ប់កាត់.ក្បាល នារីម្នាក់នៅខេត្តស្វាយរៀង
ឃាត.កម្មដ៏សា.ហាវយង់ឃ្នង សម្លា.ប់កាត់.ក្បាល នារីម្នាក់នៅខេត្តស្វាយរៀង
ផ្សាយចេញ/ពីរាជធានីភ្នំពេញ/ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នារីម្នាក់ដែលបម្រើការនៅកាស៊ីណូឌីណាស្ទី ( DYNASTY ) ត្រូវបានឃាត.ករមិនស្គាល់មុខសម្លាប់យ៉ាងសាហាវឃោរឃៅ ដោយកាត់.ក្បាល.ដាច់.ចេញពីដងខ្លួនទាំងអាក្រាតកាយ។
ករណីឃាតកម្មនេះបានកើតឡើង នៅវេលារំលងអធ្រាត្រម៉ោង ០០:៤០នាទីឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
នារីរងគ្រោះនោះ មានឈ្មោះ ម៉ន ស្រីម៉ី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បន្ទាប់ពីសមត្ថកិច្ច ធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះរួចរាល់ហើយ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។
ទាក់ទងករណីឃាតកម្មនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួន ឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
No comments