ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ផ្ញើរសារលិខិតជូនពរ និងអបអរសាទរចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ផ្ញើរសារលិខិតជូនពរ និងអបអរសាទរចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ខេត្តកំពង់ចាម/ចេញផ្សាយម៉ោង២២:០៤នាទីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ រួមទាំងក្រុមគ្រួសារជាទីស្រលាញ់ បានសម្តែងនូវក្តីរីករាយសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះរាជទានគោរមងារ ជា»សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន»។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៏បានគោរពបួងសួងដ៏ទេវតាដែលថែរក្សាក្នុងលោក ជាពិសេសទេវតាថែរក្សាឆ្នាំថ្មីជួយអភិបាលលើថែរក្សាសម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ មានកម្លាំងមាំមួន បញ្ញាភ្លឺថ្លា និងមានជន្មាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍមាតុប្រទេសក្រោមការដឹកនាំដ៏បុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា។
សូមជម្រាបជូនថា៖ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់បានប្រោសព្រះរាជទានគោរមងារ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច ជា»សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន»។
No comments