ឯកឧត្តម សុខ ប្រសិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ នាំនូវថវិកានិងគ្រឿងឧបភោគបរិភោគចែកជូនកុមារា កុមារី និងបុគ្គលិក នៃអង្គការពន្លឺអនាគត
ឯកឧត្តម សុខ ប្រសិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ នាំនូវថវិកានិងគ្រឿងឧបភោគបរិភោគចែកជូនកុមារា កុមារី និងបុគ្គលិក នៃអង្គការពន្លឺអនាគត
----------------------------------------------
ភ្នំពេញ៖ នារព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ គា ម៉ី ព្រមទាំងបុត្រ អញ្ជើញនាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគចែកជូនកុមារា កុមារី និងបុគ្គលិក នៃអង្គការពន្លឺអនាគត ដើម្បីចែករំលែកសេចក្តីស្រលាញ់ដល់ក្មេងៗ ក្នុងកម្មវិធីអបអរសាទរខួបកំណើតរបស់ កុមារា សុខ ភាពឌ្ឍន។
ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភអង្គការពន្លឺអនាគត ចំនួន ៤លានរៀល ជូនលោកគ្រូ អ្នកគ្រូ និងបុគ្គលិក ១៤នាក់ ក្នុង ១នាក់ទទួលបាន ១០ម៉ឺនរៀល និងឧបត្ថម្ភ កុមារា កុមារី ៧៣នាក់ ក្នុង១នាក់ ទទួលបាន ២មុឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន រួមមាន ទឹកសុទ្ធ ២០កេស, ទឹកក្រូច ៥កេស, អង្ករ ៥បាវ ,ទឹកត្រី ៥យួរ, ទឹកស៊ីអ៉ីវ ៥យួរ, មីម៉ាៗ ២០កេស, ត្រីខ ១កេសធំ និងនំប៊ឺហ្គឺ ចំនួន ១០០នំ ដែលប្រព្រឹត្តទៅនៅ អង្គការពន្លឺអនាគត ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
No comments