គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មកដឹងពី រឿងរ៉ាវ ថ្ងៃវិសាខបូជា ព្រះពុទ្ធទ្រង់ប្រសូត្រ ព្រះពុទ្ធទ្រង់ត្រាស់ដឹង ព្រះពុទ្ធទ្រង់ចូលបរិនិព្វាន

    មកដឹងពី រឿងរ៉ាវ ថ្ងៃវិសាខបូជា ព្រះពុទ្ធទ្រង់ប្រសូត្រ ព្រះពុទ្ធទ្រង់ត្រាស់ដឹង ព្រះពុទ្ធទ្រង់ចូលបរិនិព្វាន

    មនុស្សគ្រប់គ្នាមានជំនឿថា ថ្ងៃបុណ្យវិសាខបូជា ពុទ្ធសាសនិកទាំងអស់ ទាំងគ្រហស្ថ ទាំងព្រះសង្ឃ គង់ធ្លាប់បានដឹង បានលឺជារឿយៗ មកហើយគ្រប់ៗគ្នា ថ្ងៃនេះ យើងនាំគ្នាមកនិយាយម្ដងទៀត អំពីសារសំខាន់ៗ ទាំងឡាយ ដែលទាក់ទងនឹងផលប្រយោជន៍នៃថ្ងៃបុណ្យនេះ នឹងបានរួបរួមគ្នាអនុ មោទនាកុសលផលបុណ្យតទៅ។ 

    វិសាខ គឺជាឈ្មោះខែពិសាខ វិសាខបូជា កើតចេញពីពាក្យថា ពិសាខបុណ្ណមី ប្រែថា ការបូជាព្រះ នៃថ្ងៃពេញបូណ៌មីខែពិសាខ គឺជាថ្ងៃ បុណ្យដ៏សំខាន់មួយ នៃថ្ងៃបុណ្យក្នុងព្រះពុទ្ធសាសនា ព្រោះនៅថ្ងៃពេញបូណមីខែពិសាខនេះ ជាថ្ងៃដ៏អស្ចារ្យ ដែលទាក់ទងនឹងប្រវត្ដិរបស់ សម្ដេចព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង បីយ៉ាងគឺ៖

    ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត
    ពេលដែលព្រះនាងសិរិមហាមយា ព្រះមហេសីនៃព្រះបាទសុទ្ធោទន នៃនគរកបិលពស្ដ ទ្រង់ព្រះគភ៌ ដល់កំណត់គ្រប់ថ្ងៃនឹងប្រសូត ព្រះនាងក៏ទ្រង់ធ្វើដំណើរយាងទៅកាន់ព្រះរាជ នគរទេវទហៈ ដើម្បីប្រសូតបុត្រ តាមទំនៀមទម្លាប់នៃព្រះរាជានាសម័យនោះ ភរិយាត្រូវទៅប្រសូត្របុត្រ នៅនគរ ឬផ្ទះខាងភរិយា។ ព្រះនាងទ្រង់ធ្វើព្រះរាជដំណើរ មកដល់ព្រំ ដែននៃនគរទាំងពីរ ក្នុងព្រៃលុម្ពិនី ទ្រង់ក៏ប្រសូតបុត្រ នៅក្រោមសាលព្រឹក្ស។ ព្រះពុទ្ធទ្រង់ ប្រសូតនៅ ថ្ងៃសុក្រ ១៥កើត ពេញបូណមី ខែពិសាខ ឆ្នាំច ៨០ឆ្នាំមុនពុទ្ធសករាជ។

    ប្រសូតបាន ៥ថ្ងៃ មានពិធីរៀបចំថ្វាយព្រះនាមថា សិទ្ធត្ថ ប្រែថា អ្នកសំរេចប្រយោជន៍ គ្រប់យ៉ាង។ ព្រាហ្មណ៍៧ម្នាក់លើម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិត នៅជាក្សត្រ ព្រះអង្គ នឹង បានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួស នឹង បានត្រាស់ជាព្រះពុទ្ធ។ ព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍ លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារនឹងបានត្រាស់ជាព្រះពុទ្ធ។ ប្រសូតបាន ៧ថ្ងៃព្រះមាតា ព្រះនាងសិរិមហាមយាទ្រង់សោយទីវង្គត់ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះនាម មហាបជាបតីគោតមី បីបាច់រក្សា តមក។

    ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹង៖
    ក្នុងព្រះជន២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ធុញធប់ខ្ពើម រអើម រូបសង្ខារ លោកសន្និវាសនេះយ៉ាងខ្លាំង ហើយព្រះអង្គ សព្វព្រះហរទ័យ ដោះស្រាយបញ្ហាជិវិត ដោយការចេញសាងផ្នួស ដើម្បីស្វែងរក នូវព្រះសម្មា សម្ពោធិញាណធម៌។

    បន្ទាប់ពីចេញសាងផ្នួសបាន ៦ឆ្នាំ ក្នុងព្រះជន្មាយុ ៣៥ព្រះវស្សា ព្រះអង្គទ្រង់ យាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អាស្រ័យនៅនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោម ដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ ទ្រង់យកស្បូវភ្លាំង ដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ក្រាលធ្វើជាកំរាល មានសេចក្តីដំណាលថា បល័្លង្គមួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែន ពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួល ហើយតាំងអារម្មណ៍អធិដ្ឋានដោយអង្គឯង។ ព្រះអង្គទ្រង់ត្រាស់ដឹងនូវ អរិយសច្ចៈ ៤ ឬការពិត៤យ៉ាង ដ៏ប្រសើបំផុតក្នុងលោក។ ព្រះសមណសិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា ៤៥ឆ្នាំមុនពុទ្ធសករាជ។

    ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះអង្គទ្រង់ចូលបរិនិពា្វន (រលត់សង្ខាមិនត្រលប់កើត សាងជាតិ សាងភពទៀតឡើយ)
    បន្ទាប់ពីបានត្រាស់ដឹងជាព្រះពុទ្ធ ហើយទ្រង់បានសំដែងធម៌ទេសនាប្រៀន ប្រដៅសត្វលោកអស់រយពេល ៤៥ព្រះវស្សា ក្នុងជន្មាយុ ៨០ឆ្នាំ ព្រះអង្គទ្រង់ ដាក់ជន្មាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វាន ក្នុងរយពេល ៣ខែ ទៀត។ ក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយនៅទីបំផុត ព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ ព្រៃសាលវន្តហើយទ្រង់ ត្រាស់អោយអានន្ទ រៀបកន្លែង ថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និង រលត់ទៅវិញជា ធម្មតា អ្នកទាំងឡាយចូរញ៉ាំង ប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ ខន្ធក្នុងពេលនោះទៅ។ ព្រះពុទ្ធ ចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ឆ្នាំ។

    កំណត់សំគាល់៖
    តាម​ការ​សិក្សា​ក្នុង​ពុទ្ធ​ប្រវត្ដិ យើង​កត់​សំគាល់​ឃើញ​ថា សម្ដេច​ព្រះ​​បរម​​សាស្ដ្រា​ចារ្យ​របស់​យើង ទ្រង់​​ប្រសូត ត្រាស់​ដឹង និង បរិនិព្វាន សុទ្ធ​តែ​ក្នុង​​ថ្ងៃ​ពេញ​បូណ៌មី​ខែ​​ពិសាខ​ទាំង​អស់ ប្លែក​គ្នា​តែ​​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ ថ្ងៃ​ពេញ​បូណ​មី​ខែ​វិសាខ ជា​ថ្ងៃ​បូជា​ដ៏សំ​ខាន់​មួយ​ចំពោះ​បពុទ្ធ​សានិក​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ព្រោះ​ជា​ការ​បូជា​រំលឹក​ដល់​ថ្ងៃ​ដ៏អស្ចារ្យ​ទាំងបី របស់​ព្រះ​ពុទ្ធ​សម្ដេច​ព្រះបរម​គ្រូរបស់​យើង។ បុណ្យ​វិសាខ​បូជា គេ​​តែង​​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​ជាការ​បើក​ឱកាស​អោយ​ពុទ្ធ​បរិសទ្ធ​ប្រុស ស្រី​​បា​ន​​ជួប​ជុំ​​គ្នា​​ដ៏​ច្រើន​ សប្បាយ​​រីក​រាយ​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​វង់​ផង ហើយ​និង​​បាន​អុជ​​គ្រឿង​​ប្រទីប​ជ្វាលា អោយ​ភ្លឺ​រន្ទាល​ច្រាល ហើយ​ម្យ៉ាង​ទៀត​ពេល​​យប់​ជា​​វេលា​​ទំនេរ មាន​ឱកាស​យ៉ាង​ល្អ​​ទៀត​ផង៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ