ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣
ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣
នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការកិច្ចការអន្តរជាតិបានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។
កិច្ចប្រជុំនៅថ្ងៃនេះគឺជាឱកាសដ៏មានសារៈសំខាន់របស់ គណៈកម្មាធិការកិច្ចការអន្តរជាតិ ក្នុងការពិនិត្យ និងវាយតម្លៃលើលទ្ធផលដែលគណៈកម្មាធិការកិច្ចការអន្តរជាតិសម្រេចបានក្នុងឆ្នាំ២០២២ និងការកំណត់ទិសដៅសម្រាប់ឆ្នាំ២០២៣ បញ្ហាប្រឈម និងឱកាស ក៏ដូចជាការចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍លើកិច្ចការអន្តរជាតិរបស់ក្រសួងព័ត៌មានដោយមានការដឹកនាំដ៏ឈ្លៀសវៃរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រោមការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតពីសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រុញវិស័យសារព័ត៌មាន ក្នុងការពង្រឹងគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ដើម្បីសាធារណៈជនទទួលបានព័ត៌មានមួយលឿន រហ័ស និងទុកចិត្តបាន៕
No comments