គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សមត្ថកិច្ចនគរបាលខេត្តកណ្តាល បំបែកសុំណុំរឿងឃាតកម្ម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន៤នាក់

    សមត្ថកិច្ចនគរបាលខេត្តកណ្តាល បំបែកសុំណុំរឿងឃាតកម្ម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន៤នាក់

    ------------------------------------

    ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងនជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ-នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ដ្រ-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើក

    កិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៤នាក់។

    ជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ជនសង្ស័យទាំង៤នាក់៖

    ១.ឈ្មោះ  DAI MINGXING ហៅ QI SHI  ភេទប្រុស  អាយុ ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ២.ឈ្មោះ HONG QI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន  ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ៣.ឈ្មោះ  ZHANG XI YUAN ហៅ XIAO BAI ភេទប្រុស  អាយុ ២៦ឆ្នាំ  ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ៤.ឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារព្រីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    វត្ថុតាងរួមមាន៖

    ១.វ៉ាលី ពណ៍ខ្មៅ មានកង់រុញចំនួន៤ ម៉ាកAF American Flyer ទំហំ៧០x៥០x៣០cm ចំនួន ០១ ។

    ២.វ៉ាលី ពណ៍ខ្មៅ មានកង់រុញចំនួន៤ ទំហំ៥៦x២៥x៤០cm  ចំនួន០១  មានសម្លៀកបំពាក់ប្រឡាក់ឈា..ម។

    ៣.ស្កុតរុំមុខស.ព បិទជិត (ខាងក្នុងស្កុតមានម៉ាស ពណ៍ផ្ទៃមាឃ បិទលើភ្នែកទាំងសង្ខាង ជាន់ទី២នឹងមានថង់ផ្លាស្ទិចពណ៍ស បត់៤ជ្រុង មានអក្សរ Facebook SuSu Shop/SuSu Nguyen trai។

    ៤.ក្នុងមាត់ មានញា.ត់ក្រណាត់ជំរៀកខោទ្រនាប់ ពណ៍ប្រផេះ ម៉ាក Nanjiren ។

    សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង ០៦និង ០០ នាទី  ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ ដែលជាអ្នកនេសាទ នៅតាមដងទន្លេសាប បានប្រទះឃើញ វ៉ាលី ពណ៌ខ្មៅ ចំនួន០២ នៅក្បែរមាត់ច្រាំងទន្លេសាប និងបានរ៉ូតវ៉ាលី ដើម្បីមើលក៏ប្រទះឃើញសាក.ស.ព មានក្លិនស្អុយ និងមានស្កុតរុំមុខជិត នៅចំណុច មាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮខេត្តកណ្តាល។

    លទ្ធផលការស្រាវជ្រាវស៊ើបអ.ង្កេត ផ្អែកតាមការស្រាវជ្រាវ ស៊ើបអង្កេត គ្រប់វិធានការជំនាញ ឈានទៅកំណត់អត្ដសញ្ញាណជន.ស.ង្ស័យក្នុងអំពើនេះ។

    ជន.រ.ង.គ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង ក្នុងអគារជាន់ទី៣ បន្ទប់៣C (៣៣២-៣៣៣) ដែលមានទីតាំងស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រុមជន.ស.ង្ស័យធ្វើទា.រុ.ណ.ក.ម្ម នៅបន្ទប់លេខ១០៤ ជាន់ទី១ និងបន្ទប់លេខ៣០២ ជាន់ទី៣ ហើយបានដឹកជន.រ.ង.គ្រោះចេញទៅ។

    នាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត បានត្រួតពិនិត្យ និងកោសលវិច័យ នៅបន្ទប់លេខ១០៤ ជាន់ទី១ មានស្លាកស្នាមប្រឡាក់ ចំនួន០២កន្លែងក្រោមជើងវាំងនន  និងបន្ទប់លេខ៣០២ ជាន់ទី៣ មានស្លាកស្នាមប្រឡាក់ជាប់នឹងជើងគ្រែ រួចមន្រ្តីជំនាញបានធ្វើតេស្ត(BULESTAR) លើសំណាកខាងលើឃើញថា ពិតជា.ឈា.មមនុស្ស(វិជ្ជមាន)។  

    ក្នុងហេតុការណ៍នេះបានកំណត់អត្ដសញ្ញាណជន.ស.ង្ស័យ.ចំនួន០៤នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ និងបានឆ្លើយសារភាពថា៖

    ១.ឈ្មោះ DAI MINGXING ហៅ QI SHI  ភេទប្រុស  អាយុ ៣៤ឆ្នាំ  ជនជាតិចិន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខ្លួន និងឈ្មោះ HONG QI 

    និងឈ្មោះ ZHANG XI YUAN ហៅ XIAO BAI ពិតជាបានធ្វើទា.រុ.ណក.ម្មលើជនរ.ង.គ្រោះនៅបន្ទប់លេខ១០៤ ជានទី១ និងយកជនរ.ង.គ្រោះទៅបន្ទប់លេខ៣០២ ដោយសារតែជន.រ.ងគ្រោះបានលួចប្រាក់របស់ក្រុមហ៊ុនចំនួន ៧,០០០$   

    ២.ឈ្មោះ HONG QI ភេទប្រុស  អាយុ ៣៣ឆ្នាំ  ជនជាតិចិន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខ្លួន និងបក្ខពួក០២នាក់ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI និងឈ្មោះ DAI MINGXING ហៅ QI SHI  ពិតជាបានធ្វើទា.រុណ.កម្ម.លើជន.រ.ង.គ្រោះនៅបន្ទប់លេខ១០៤ ជានទី១ និងយកជនរ.ង.គ្រោះទៅបន្ទប់លេខ៣០២ ដោយសារតែជនរ.ង.គ្រោះបានលួចប្រាក់របស់ក្រុមហ៊ុនចំនួន ៧,០០០$     

    ៣.ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខ្លួន និងបក្ខពួកឈ្មោះ HONG QI និងឈ្មោះ DAI MINGXING ហៅ QI SHI ពិតជាបានធ្វើទា.រុ.ណ.កម្មលើជន.រ.ងគ្រោះ.នៅបន្ទប់លេខ១០៤ ជានទី១ និងយកជ.ន.រ.ងគ្រោះឡើងទៅបន្ទប់លេខ៣០២ ដោយសារតែជនរ.ងគ្រោះបានលួចប្រាក់របស់ក្រុមហ៊ុនចំនួន ៧,០០០$     

    ៤.ឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ជនជាតិចិន បានសារភាពថា នៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៣ ខ្លួន និងបក្ខពួក០៣នាក់ អ្នកទី១.ឈ្មោះ ប៉ាយ ប៉ាយ (BAI BAI) អាយុ២៥ឆ្នាំ ជនជាតិចិន និងបក្ខពួក០២នាក់ទៀត មិនស្គាល់ឈ្មោះ ជនជាតិវៀតណាម បានដឹកជនរ.ង.គ្រោះ.ចេញពីបន្ទប់៣០២ តាមរថយន្ត០១គ្រឿងម៉ាក STAREX ពណ៌ស មិនចាំស្លាកលេខ ។

    ករណីនេះជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ