គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

     សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    …………………………………………………..

    ទាក់ទៅនឹងការផុសវីដេអូរបស់គណនីហ្វេសបុកមួយឈ្មោះ យី សៀវគង និងផេកហ្វេសបុកឈ្មោះ Bong Vy Online Shop ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ហើយ បែរចោទប្រកាន់មកលើសមត្ថកិច្ចថាបបួលគាត់វាយគ្នាមួយស្មើ និងបបួលសមត្ថកិច្ចស្បថស្បែ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបំភ្លឺបដិសេធថាជាការចុះផ្សាយព័ត៌មានមិនពិត។


    ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ កាលពីវេលាម៉ោង :០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅលើផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស រហូតដល់វេលាម៉ោង :៣៥នាទី មានម៉ូតូមួយគ្រឿងម៉ាក សេ១២៥ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2KC-6305 ជិះឌុបគ្នា០២នាក់ ដោយមិនមានពាក់មួកសុវត្ថិភាពឡេីយ ពេលឃើញដូចនោះសមត្ថកិច្ចក៏បានហៅម៉ូតូឲ្យឈប់ដើម្បីធ្វើការណែនាំអប់រំ ដោយមិនបានធ្វើការផាក់ពិន័យនោះទេ ប៉ុន្ដែពេលសមត្ថកិច្ចធ្វើការណែនាំនោះស្រាប់តែបុរសដែលអង្គុយខាងក្រោយមានការខឹងជាមួយសមត្ថកិច្ច ក៏បានយកទូរស័ព្ទដៃថតសមត្ថកិច្ច រួចទៅយកធូបដុត ដោយហៅសមត្ថកិច្ចឲ្យស្បថថាឲ្យងាប់ទាំងក្រុមដោយចោទថា សមត្ថកិច្ចបបួលគាត់វាយគ្នាមួយស្មើ  ជាក់ស្តែងសមត្ថកិច្ចមិនបានឈ្លោះប្រកែកជាមួយគាត់ឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចបានអនុញ្ញាតឲ្យគាត់បន្ដដំណើរទៅមុខទៀតដោយមិនបានធ្វើការផាកពិន័យ ឬយកលុយពីគាត់នោះទេ។


    ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា៖ កន្លងមកបុរសខាងលើក៏ធ្លាប់បង្កជម្លោះជាមួយសមត្ថកិច្ច ចំនួន០៣លើករួចមកហើយ (ខណ្ឌពោធិ៍សែនជ័យខណ្ឌច្បារអំពៅខណ្ឌដង្កោ)  


    បន្ទាប់ពីបានឃើញបុរសខាងលើធ្វើការឡាយវីដេអូមិនពិតចោទប្រកាន់មកមន្ត្រី សមត្ថកិច្ចក៏បានធ្វើការកោះហៅបុរសខាងលើឲ្យចូលខ្លួនបកស្រាយបំភ្លឺករណីនេះ ក្រោយពីសាកសួររួចបុរសខាងលើបានសារភាពទទួលកំហុសចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានថតរូបភាពសមត្ថកិច្ចយកទៅផុសខុសពីការពិតប្រាកដមែន តាមពិតសមត្ថកិច្ចមិនបានបបួលខ្លួនវាយគ្នា និងមិនបានផាកពិន័យខ្លួនឡើយ គឺសមត្ថកិច្ចគ្រាន់តែហៅខ្លួនណែនាំតែប៉ុណ្ណោះ រួចសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យា និងណែនាំអប់រំ រួចឲ្យវិលត្រលប់ទៅផ្ទះវិញ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ