គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    នារីតួរសម្តែងម្នាក់ កើតទុក្ខមិនសុខចិត្ត ជាមួយអ្នកដឹកនាំរឿង ផលិតវីដេអូអាសអាភាស និងចែកចាយតាមបណ្តាញសង្គម ដើម្បីរកលុយ_វគ្គ១

    នារីតួរសម្តែងម្នាក់ កើតទុក្ខមិនសុខចិត្ត ជាមួយអ្នកដឹកនាំរឿង ផលិតវីដេអូអាសអាភាស និងចែកចាយតាមបណ្តាញសង្គម ដើម្បីរកលុយ_វគ្គ១

    នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នារីវ័យក្មេងម្នាក់ ដែលជាតួរសម្តែងរឿងឈុតឆាកខ្លីបែបអប់រំ បានទំនាក់ទំនងមកកាន់សារព័ត៌មាន ជាមួយទុក្ខសោក និងហួសចិត្តយ៉ាងខ្លាំង ចំពោះអ្នកដឹកនាំថតរឿងខ្លី បែបអាសអាភាស យកទៅបង្ហោះចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីរកលុយពីការទស្សនា។

    ប្រភពព័ត៌មានពីនារីតួរសម្តែង បានលើកឡើងថា៖ ម្ចាស់ហ្វេសប៊ុកផេក Life Film និងជាអ្នកដឹកនាំរឿង មានឈ្មោះ សុខលីម រក្សា បានឲ្យគាត់ថតរឿងខ្លីអប់រំ និងបានឲ្យគាត់ស្លៀកសម្លៀកបំពាក់ធម្មតាសមរម្យ តែដល់ចូលដល់ក្នុងបន្ទប់ថត បែរជាឲ្យនាងដោះដូរសម្លៀកបំពាក់ឈុតសិចសុី និងថតវីដេអូបែបរោលរាលទៅវិញ។

    នារីតួរសម្តែងដដែលរូបនោះ ក៏បានបញ្ជាក់ថា រូបនាងមិនព្រមថតនិងមិនព្រមស្លៀកសម្លៀកបំពាក់សិចសុីនិងថតបែបនេះនោះទេ តែដោយសារតែអ្នកដឹកនាំរឿង និងម្ចាស់ហ្វេសប៊ុកផេក ព្យាយាមលួងលោមថាថតទៅមិនអីទេ គឺបច្ចេកទេសកាត់តមិនឲ្យឃើញច្បាស់នោះទេ។ ដោយសារតែឮបែបនេះរូបនាងជានារីរងគ្រោះក៏ព្រមថត និងសម្តែងរហូតដល់ចប់។

    តែអ្វីដែលធ្វើឲ្យរូបនាងនិងក្រុមគ្រួសារហួសចិត្ត នឹងឈឺចាប់បំផុតនោះ គឺអ្នកដឹកនាំរឿង ឈ្មោះ សុខលីម រក្សា និងជាម្ចាស់ហ្វេសប៊ុកផេក Life Film បានយក វីដេអូដែលសម្តែងច្បាស់ៗឆៅៗទៅបង្ហោះចែកចាយជាច្រើន ព្រោងព្រាតពាសពេញបណ្តាញសង្គម គ្រប់តាមបណ្តាហ្វេសប៊ុកផេក ដើម្បីជាការយកចំនួនអ្នកទស្សនា ដើម្បីទាញប្រាក់ចំណូលពីហ្វេសប៊ុក ដែលជាប្រយោជទុច្ចរិតរបស់ខ្លួន។

    នារីរងគ្រោះដដែល ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានទៀតថា៖ ករណីបង្ហោះវីដេអូនេះ រូបនាងបានទំនាក់ទំនងសុំឲ្យអ្នកដឹកនាំរឿង និងម្ចាស់ផេក លុបចេញនិងសុំមិនឲ្យមានការបង្ហោះចែកចាយបន្តនោះទេ តែម្ចាស់ផេក Life Film និងជាអ្នកដឹកនាំថតរឿងនៅតែមិនព្រមលុបនោះទេ គឺមានតែបន្តបង្ហោះចែកចាយទៅតាមបណ្ដាហ្វេសប៊ុកផេក ផ្សេងៗជាច្រើនទៀត ដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ។

    នារីតួរសម្តែងរូបនេះ បានបន្តបន្ថែមទៀតថា៖ រូបនាងបានបន្តព្យាយាមទំនាក់ទំនងសុំឲ្យលុបវីដេអូ ម្តងហើយម្តងទៀត ពីព្រោះប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ នឹងប៉ះពាល់ដល់ក្រុមគ្រួសាររបស់នាង ម្យ៉ាងទៀតប៉ះពាល់ដល់សង្គមជាតិ ប៉ះពាល់ដល់តម្លៃនារីភេទ និងប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ខ្មែរ។ តែម្ចាស់ផេកនិងជាអ្នកដឹកនាំរឿង នៅតែមិនព្រមលុប មិនតែប៉ុណ្ណោះថែមទាំងបោះពាក្យថា ឲ្យទៅប្តឹងដល់ណាប្តឹងទៅគឺមិនខ្លាចទេ គឺខ្លួនមានមេធាវី ជាពិសេសគឺយកឈ្មោះតារាជើងចាស់ម្នាក់យកមកបាំងមុខទៀតផង។

    លោក សុខលីម រក្សា ម្ចាស់ហ្វេសប៊ុកផេក Life Film និងជាអ្នកដឹកនាំរឿង មិនបានផ្តល់ការបំភ្លឺនោះទេ ខណៈក្រុមការងារសារព័ត៌មានយើងបានខលទាក់ទង លោកឆ្លើយយ៉ាងខ្លីថា អត់ស្គាល់នារីរងគ្រោះនោះទេ ហើយទួរស័ព្ទក៏ដាច់ ទោះក្រុម ការងារព្យាយាម ខលជាច្រើនលើកច្រើនសារបែរគ្មានអ្នកទទួល។

    យ៉ាងណាមិញ យើងឃើញថាកន្លងមកថ្មីនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់ការផលិតវីដេអូ និងមាតិកាកម្សាន្ត គ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្រ្តី និងកុមារ។

    ករណីខាងលើនេះ នារីរងគ្រោះ សុំអំពាវនាវ ស្នើសុំដល់ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ សុំជួយចាត់វិធានការចំពោះបុគ្គលឈ្មោះ សុខលីម រក្សា ដែលជាម្ចាស់ផេក Life Film និងជាអ្នកដឹកនាំរឿងទៅតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ ជៀសវាងបុគ្គលរូបនេះបន្តផលិតនិងចែកចាយ វីដេអូអាសអាភាសនាំឲ្យវប្បធម៌ សង្គមជាតិខ្មែរដាំក្បាលចុះ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ