គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់បានជនសង្ស័យជាច្រើននាក់ ពាក់ព័ន្ធករណីប្រើប្រាស់ នូវសារធាតុញៀន

    កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់បានជនសង្ស័យជាច្រើននាក់ ពាក់ព័ន្ធករណីប្រើប្រាស់ នូវសារធាតុញៀន

    --------------------------------------
    បន្ទាយមានជ័យ៖ នៅថ្ងៃទី០៦​ ខែមិថុនា​ ឆ្នាំ២០២៣​ វេលាម៉ោង១២:០០នាទី​ កំលាំងប៉ុស្តិ៍នគរបាលរដ្ធបានផ្សារកណ្តាល​ នៃអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វេីការល្បាតក្នុងភូមិសាស្ត្រទៅដល់ចំនុចកូនខ្ទមមួយកន្លែងជាប់ផ្លូវរថភ្លេីង​ ស្ថិតក្នុងភូមិផ្សារកណ្តាល​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ក៏បានឃើញជនមួយក្រុមនៅទីនោះ ក៏សង្ស័យដោយឃេីញមានមនុស្សផ្តុំគ្នាកន្លែងស្ងាត់​ ដែលមានឈ្មោះដូចជា:
    1-ឈ្មោះ​ រុំ​ យឿក​ ភេទស្រី​ អាយុ៤៧ឆ្នាំ​ ជាប្រពន្ធម្ចាស់ខ្ទម(ជាអ្នកអង្គុយហុចថ្នាំញៀនឲ្យគេ)
    2-ឈ្មោះ​ សុង​ ពុទ្រា​ ភេទប្រុស​ អាយុ១៩ឆ្នាំ​
    3-ឈ្មោះ​ ខន​ ខាន់​ ភេទប្រុស​ អាយុ១៧ឆ្នាំ
    4-ឈ្មោះ​ សុីម​ ពៅ​ ភេទប្រុស​ អាយុ២៩ឆ្នាំ
    5-ឈ្មោះ​ ដន​ ចាន់រិទ្ធ​ ភេទប្រុស​ អាយុ១៧ឆ្នាំ
    6-ឈ្មោះ​ ផេង​ វ៉ាន់​ ភេទប្រុស​ អាយុ៣៨ឆ្នាំ ។

    ពេលនោះកំលាំងនគរបាលក៏បានសុំធ្វេីការត្រួតពិនិត្យ​ ហេីយបានរកឃេីញម្ស៉ៅក្រាមសថ្លា​ចំនួន​ ០៤ថង់តូច​ និង០២ថង់ធំ​ល្មម ថ្នាំគ្រាប់ពណ៌ក្រហមម៉ាក(WY) ចំនួន១០៦គ្រាប់​ ថ្នាំគ្រា​ប់ពណ័បៃតងម៉ាកអក្សរ(A)ចំនួនមួយគ្រាប់ ដែលដកហូតយកចេញពីក្រោ​មគ្រែ​របស់ប្តីម្ចាស់ខ្ទម​ ឈ្មោះ​ តាយួន​ និងសំម្ភារះប្រេីប្រាស់គ្រឿងញៀនមួយចំនួនដូចជា​ ដែកកេះកែឆ្នៃចំនួន០៥​ បំពង់កែវកែឆ្នៃចំនួន០៥​ ដបកែឆ្នៃចំនួន០៤​ កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១​ កូនថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន​ ឧបករណ៏ចូកថ្នាំញៀនចំនួន០២​ រកឃេីញក្នុងខ្ទមខាងលេី។

    តាមចម្លេីយរបស់ឈ្មោះ​ រុំ​ យឿក​ ភេទស្រីបានប្រាប់អោយដឹងថាថ្នាំញៀន​ និងឧបករណ៏ប្រេីប្រាស់គ្រឿងញៀនខាងលេីជារបស់ប្តីដែលមានឈ្មោះ​ ធឿន ថ ហៅតាយួន​ អាយុ៤៦ឆ្នាំ ហេីយប្តីរបស់ខ្លួនបានចេញទៅក្រៅបាត់តាំងពីព្រឹកមិនដឹងទៅណាឡេីយ។ លុះដល់ម៉ោង១៦និង៣០នាទី បន្តឃាត់ខ្លួនឈ្មោះ ធឿន ថ ហៅ តាយួន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិវៀតណាម។

    ដកហូតក្រាមពណ៌សថ្លា ចំនួន០២ថង់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក២គ្រាប់ និងប្រដាប់ចូកថ្នាំញៀន០១ ថង់សំរាប់ច្រកថ្នាំញៀន០១។ ជំនាញស្នើរសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ