មិនរួចខ្លួនទេមើលទៅ..! ក្រុមផលិត និងចែកចាយវីដេអូ អាសអាភាស រកលុយតាមហ្វេសប៊ុក កំពុងតែរង់បណ្តឹងធ្ងន់ធ្ងរ
Update វគ្គ៣_មិនរួចខ្លួនទេមើលទៅ..! ក្រុមផលិត និងចែកចាយវីដេអូ អាសអាភាស រកលុយតាមហ្វេសប៊ុក កំពុងតែរង់បណ្តឹងធ្ងន់ធ្ងរ
លោក សុខលីម រក្សា និងបក្ខពួកគូរកនដែលបោកបញ្ឆោតកុមារី ដែលមិនទាន់គ្រប់អាយុ ឲ្យថតវីដេអូបែបរោលរាល យកទៅបង្ហោះ រកលុយតាមបណ្តាញសង្គម ប្រហែលជាមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេ។
នេះបើយោងតាមហ្វេសប៊ុកផេក របស់ឯកឧត្តម បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងថា៖ «ខ្ញុំបាទ ឯកឧត្តម បណ្ឌិត ( លី សាម៉េត ) បានទទួល សារ ពីចៅស្រីៗ រងគ្រោះចំនួន ០៤រូប បានផ្ញេីសារ តាម រយះ ហ្វេសប៊ុក ផេក ផ្លូវការ របស់ខ្ញុំបាទ សូមឲ្យខ្ញុំបាទ ជួយរក យុត្តិធម៌ឲ្យពួកគាត់ផងទេីបខ្ញុំបាទ បានទទួលនិងអនុញាតឲ្យចៅស្រីៗទាំង០៤ នាក់ មកជួបផ្ទាល់ ដល់គេហដ្ឋានរបស់ខ្ញុំបាទ ។ខ្ញុំបាទក៏បាន សាកសួរទេីបដឹងច្បាស់ថា ចៅស្រីៗទាំង០៤ រូបនោះ មានភាពអយុត្តិធម៌ពិតមែន មុនដំបូងចៅៗបានមកពីរខេត្ត ដេីម្បីមករកការងារធ្វេីក៏បានឃេីញ ហ្វេកប៊ុក ផេក មានឈ្មោះថា ឡាយ ហ្វាម Life Film ជ្រេីសរេីសរកតួរ សំដែង វីដេអូរ បែបអប់រំ ខ្លីៗ ពួកគាត់ក៏បានទៅដាក់ពាក្យ សុំការងារធ្វេី ពេលដែលឲ្យចៅៗទៅសំដែង បែរជា ធ្វេីការបង្ខិតបង្ខំ ឲ្យសំដែងរឿង មិនសមរម្យ ហេីយថែមទាំងបានបៀតបៀន កេរ្តិ៍ខ្មាស់ដល់ខ្លួនប្រាណ របស់ចៅស្រីៗទាំងអស់នោះទៀត ខ្លះអាយុ ទេីបតែ ១៤ឆ្នាំ និង ១៧ ឆ្នាំ ។
ឯកឧត្តម បណ្ឌិត បានបន្តទៀតថា៖ «ខ្ញុំបាទ លី សាម៉េត មានកូនស្រី ហេីយក៏មានចៅស្រីៗដែរ ខ្ញុំបាទ បានឃេីញពួកជន ល្មេីសដែលបាន បង្កេីត វីដេអូរ អាសអាភាសនោះ បង្ហោះពេញបណ្ដាញសង្គម ហ្វេសប៊ុក ខ្ញុំបាទមានការឈឺចាប់ណាស់ ទោះបី មិនមែនជាសាច់ឈាម របស់ខ្ញុំបាទក៏ដោយ ខ្ញុំបាទ និងរកយុត្តិធម៌ ជូនចៅៗទាំងអស់ បេីសិនជារឿង នេះជារឿងពិតមែនខ្ញុំបាទ និងធ្វេីតាមផ្លូវច្បាប់ ហេីយចាប់ជនល្មេីស យកមកផ្ដន្ទាទោសតាមច្បាប់ ឲ្យទាល់តែបាន ទោះបីក្នុង តម្លៃណាក៏ដោយ ។
ទន្ទឹមគ្នានោះដែរ ឃើញថា ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក៏បានលើកឡើងតាមរយៈហ្វេសប៊ុកនិងលើកជាចម្ងល់ថា៖ «Life Film ជាក្រុមអ្វី? ខ្ញុំមានជំនឿនិងសង្ឃឹមលេីក្រសួងជំនាញនិងពាក់ព័ន្ធនានាចាត់វិធានការហេីយធ្វេីសន្និសីទកាសែតជម្រាបជូនសាធារណះបិទក្រុមរកស៉ីយកក្មេងស្រីមកថតរឿងស្រេីបស្រាល និង live អាសអាភាសស្រេីបស្រាលបំផ្លាញវប្បធម៍ប្រពៃណីនិងសង្គមជាតិយេីង។ កុមារី៤នាក់ មកសុំការងារធ្វេីនៅ Life Film (ថាអោយធ្វេីជាតួសំដែងថតវីដេអូរ បែបអប់រំ ខ្លីៗ ) ប៉ុន្តែបែរជាបង្ខិតបង្ខំឲ្យក្មួយៗសំដែងរឿង មិនសមរម្យមានប៉ះពាល់បៀតបៀន កេរ្តិ៍ខ្មាស់ដល់ខ្លួនប្រាណ..ក្មួយៗខ្លះអាយុទេីបតែ ១៤ឆ្នាំ និង ១៧ ឆ្នាំ ។ បងប្អូនបានដឹងរឿនេះទេ ?»
សូមបញ្ជាក់ជូនថា៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ មាននារីវ័យក្មេងចំនួន៤នាក់ ក្នុងនោះមានជាអានិកជនចំនួន៣នាក់ បាននាំគ្នាកើតទុក្ខមិនសុខចិត្តពាក់ព័ន្ធទៅនឹង អ្នកដឹកនាំរឿងនិងម្ចាស់ហ្វេសប៊ុកផេក ឡាយហ្វ ហ្វាម (Life Film) លោក សុខលីម រក្សា និងបក្ខពួកបានលួងលោមបោកបញ្ឆោតពួកគាត់ឲ្យថតសម្តែងរឿងខ្លីអប់រំ ដើម្បីទទួលបានប្រាក់ខែ តែជាអកុសលបែរជាមិនថតរឿងអប់រំបែរជាបង្ខំឱ្យពួកគាត់សម្តែងរឿងអាសអាភាស បែបស្រើបស្រាល រោលរាលទៅវិញ។ ដោយលោក សុខលីម រក្សា និងបក្សពួកបានយកវីដេអូ បែបអាសអាភាស ទាំងនោះបង្ហោះចែកចាយតាមបណ្តាញសង្គម ដើម្បីទទួលបានប្រាក់ចំណូល និងដើម្បីឲ្យផេក និងក្រុមការងាររបស់ខ្លួនបានល្បី ដើម្បីឲ្យមានអ្នកឧបត្ថម្ភស្ពន់ស័រ។
ទាក់ទិនទៅនឹងព័ត៌មាននេះដែរ ក្រុមការងារយើងធ្លាប់បានខលទូរស័ព្ទទំនាក់ទំនងសុំការបំភ្លឺ ពីលោក សុខលីម រក្សា តែលោកមិនបានបំភ្លឺនោះទេ រហូតមកទល់ពេលនេះក៏ក្រុមការងារសារព័ត៌មានយើងតែនៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយនោះទេ។
មហាជនជាច្រើន ក៏បានផ្ទុះការរិៈគន់ចំពោះក្រុមលោក សុខលីម រក្សា និងបក្សពួកយ៉ាងខ្លាំង ខណៈដែលក្រុមនេះ នាំគ្នាផលិតតែវីដេអូអាសអាភាសបំពុលសង្គម ដែលធ្វើឱ្យប៉ះពាល់វប្បធម៌ជាតិសាសន៍ខ្លួនឯង និងសូមឱ្យស្ថាប័នច្បាប់ចាត់វិធានការឲ្យបានធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាមិញ យើងនិងរង់ចាំអ៊ុតមើលទាំងអស់គ្នាថា តើជោគវាសនាអ្នកដឹកនាំថតរឿង អាសអាភាស លោក សុខលីម រក្សា និងបក្ខពួកគូរកន ទាំងអស់នោះអាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា៕
No comments