ឆេះអតីតក្លឹបកម្សាន្តមួយកន្លែង នៅសង្កាត់ផ្សារដេប៉ូទី១ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្ស០៦នាក់

ឆេះអតីតក្លឹបកម្សាន្តមួយកន្លែង នៅសង្កាត់ផ្សារដេប៉ូទី១ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្ស០៦នាក់
រាជធានីភ្នំពេញ ៖ អតីតក្លឹបកម្សាន្តមួយ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០៦ កែងផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោកត្រូវបានអគ្គិភ័យ ឆាបឆេះអស់រយៈពេលជាច្រើនម៉ោង បណ្តាលអោយមនុស្សចំនួន០៦នាក់ បាត់បង់ជីវិត។
អគ្គិភ័យនេះត្រូវបានសមត្ថកិច្ចអោយដឹងថា បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះហើយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះទៅអន្តរាគមន៍ រហូតមកដល់ម៉ោងប្រមាណជិត៩យប់មិនទាន់ចប់នៅឡើយ ។
ទាក់ទិនការកើតមានអគ្គិភ័យនេះគេពុំទាន់ដឹងពីមូលហេតុអ្វីឡើយ ។ តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះខ្មួលខ្មា.ញ់ពីជាន់លើ ហើយភ្លាមៗនគរបាលបានចេញរថយន្តទៅអន្តរាគមន៍ ភ្លាមៗតែដោយសារទីតាំងអគារខ្ពស់ ពុំអាចទប់ស្កាត់បានឡើយ ជាហេតុបណ្តាលអោយមនុស្សជា.ប់នៅក្នុងនោះ ។
តាមនគរបាលអោយដឹងថា អគ្គិភ័យនេះបណ្តាលអោយមនុស្សចំនួន ៦នាក់បាត់បង់ជីវិត ក្នុងនោះមានស្រី២នាក់ និងប្រុស៤នាក់ ៕





No comments