គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary)

    ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary)

    ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការពូនជ្រំ កសាង លើកកម្ពស់ចំណេះដឹងបរិស្ថាន ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប ស្របតាមមាគ៌ាដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary) ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ លោក លោកស្រី តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបងប្អូនយុវជន ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។


    ថ្លែងនូវរបាយការណ៍សង្ខេប ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានគូសបញ្ជាក់ឱ្យដឹងថា គម្រោងបណ្ណាល័យអេឡិចត្រូនិចនៃក្រសួងបរិស្ថាន បានបង្កើតឡើងតបតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គេហទំព័របណ្ណាល័យអេឡិចត្រូនិច នឹងក្លាយជាថ្នាលឌីជីថលដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកសម្រាប់ចែករំលែកចំណេះដឹង ព័ត៌មានបរិស្ថាននិងធនធានធម្មជាតិ ការធ្វើទំនើបកម្មស្ថាប័ន ក៏ដូចជាការផ្សព្វផ្សាយសក្តានុពលតំបន់ការពារធម្មជាតិ ជូនសិស្ស និស្សិត សាធារណជន វិស័យឯកជន និងអ្នកស្រាវជ្រាវ ជាពិសេសជាបណ្តុំចងក្រងទិន្នន័យសម្រាប់ក្រសួងបរិស្ថានរយៈពេលវែងផងដែរ។ ជាមួយគ្នានេះ យើងរីករាយស្វាគមន៍នូវរាល់កិច្ចសហការពីគ្រប់ស្ថាប័ន និងដៃគូនានា ក្នុងការចែករំលែកនូវគ្រប់ប្រភេទឯកសារ ទិន្នន័យនានា ក្រោមទម្រង់ជារូបភាព ឯកសារសំណេរ សារសំឡេង ឬវីដែអូ ដើម្បីចងក្រង រក្សាទុក និងជាការចែករំលែកចំណេះដឹងតាមរយៈបណ្ណាល័យអេឡិចត្រូនិច (eLibrary)មួយនេះ  ប្រើប្រាស់ជាផលប្រយោជន៍រួម។


    ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារដែលបានអនុវត្តបានជោគជ័យសម្រេចបាននូវបណ្ណាល័យអេឡិចត្រូនិច (eLibrary) នេះឡើង ដែលជាមជ្ឍមណ្ឌលប្រមូលព័ត៌មានយ៉ាងសំខាន់មួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បណ្ណាល័យអេឡិចត្រូនិច មិនត្រឹមតែជាបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្តែគឺជាឧបករណ៍ដែលនឹងប្រែក្លាយសង្គមកម្ពុជា ប្រជាជនកម្ពុជា ទៅជាសង្គមសកល ប្រជាជនសក ដែលពោរពេញដោយបំណិនជីវិត ប្រកបដោយភាពច្នៃប្រឌិត។


    គួរបញ្ជាក់ឱ្យដឹងថា បណ្ណាល័យអេឡិចត្រូនិច (eLibrary) នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងគេហទំព័រផ្លូវការនៃក្រសួងបរិស្ថានដែលមានស្រាប់ ដែលក្នុងគេហទំព័រនេះ នឹងធ្វើបច្ចុប្បន្នភាព ប្រែក្លាយទៅជាគេហទំព័រដ៏សំបូរបែប និងប្រមូលផ្តុំគ្រប់ប្រព័ន្ធទិន្នន័យដែលបាននឹងកំពុងអនុវត្តស្ថិតក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងបរិស្ថាន ដែលរួមមាន៖ ()ព័ត៌មានដែលទាក់ទងនឹងក្រសួង និងមន្ទីរបរិស្ថាន ()ចំណេះដឹងទូទៅពីបរិស្ថាន ព្រឹត្តិការណ៍ ឬយុទ្ធនាការបរិស្ថានផ្សេងៗ ()ព័ត៌មានអំពីប្រព័ន្ធ CEMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាប្រមូលព័ត៌មាន ថ្នាក់ជាតិលើការគ្រប់គ្រងបរិស្ថាន ()ព័ត៌មានអំពីប្រព័ន្ធ NRMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ ()ព័ត៌មានអំពីប្រព័ន្ធ SARMIS ដែលជា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ()ព័ត៌មានអំពីប្រព័ន្ធ FMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងគ្រប់មុខសញ្ញាការចំណាយរបស់ក្រសួង-ស្ថាប័ន និង()បណ្ណាល័យអេឡិចត្រូនិច(eLibrary)

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ