គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» វគ្គផ្តាច់ព្រ័ត្រដណ្តើមជ័យលាភីនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣

    ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» វគ្គផ្តាច់ព្រ័ត្រដណ្តើមជ័យលាភីនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣


    (ភ្នំពេញ) ក្រោមគំនិតផ្តួចផ្តើមរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានដឹកនាំគណៈកម្មការរៀបចំកម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» ដើម្បីបង្កឱកាសដល់យុវជនជាមន្រ្តីរាជការ ក្រឡាបញ្ជី និងអាជ្ញាសាលាកំពុងបម្រើការងារនៅគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ បានបញ្ចេញនូវទេពកោសល្យក្នុងការនិយាយជាសាធារណៈ ព្រមទាំងចំណេះដឹង និងសមត្ថភាពពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។


    កម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» នេះ បានចាប់ផ្តើមទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នឹងធ្វើការជ្រើសរើសបានបេក្ខជនជាប់ Short List ចំនួន៤៨រូប ដើម្បីចូលរួមប្រកួតជម្រុះ។ កម្មវិធីបានឆ្លងកាត់ការប្រកួត ២លើករួចមកហើយ ដែលលើកទី១-ត្រូវបានរៀបចំឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ វគ្គសម្ភាសន៍ ដែលគណៈកម្មការបានធ្វើការជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន២២រូប (ស្ត្រី៩រូបនិងលើកទី២-ត្រូវបានរៀបចំនាថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ វគ្គបង្ហាញសមត្ថភាពលើវេទិកា ដែលគណៈកម្មការបានធ្វើការជ្រើសរើសបានបេក្ខជន បេក្ខនារី ចំនួន១០រូប (ស្ត្រី  រូបដើម្បីឈានមកប្រកួតវគ្គផ្តាច់ព្រ័ត្រ។


    សូមបញ្ជាក់ថា កម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមជ័យលាភី ចំនួន៣រូប នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានបេក្ខជន បេក្ខនារី ចុងក្រោយ ចំនួន១០រូប (ស្ត្រី៥រូបចូលរួម និងត្រូវជ្រើសរើសដោយអង្គបោះឆ្នោតដែលមានវត្តមានផ្ទាល់ក្នុងកម្មវិធី រួមជាមួយពិន្ទុនៃការ Share, Like និង Comment នៅលើFacebook Page ក្រសួងយុត្តិធម៌ ចំពោះបេក្ខជន បេក្ខនារី នីមួយៗ ពីសំណាក់សាធារណជន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ