គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ អញ្ជើញជាអធិបតីក្នុងកម្មវិធី សំណេះសំណាល ជាមួយថ្នាក់ដឹកនាំបុគ្គលិកសាស្រា្តចារ្យ សមណនិស្សិត នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា

    ឯកឧត្តម បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ អញ្ជើញជាអធិបតីក្នុងកម្មវិធី សំណេះសំណាល ជាមួយថ្នាក់ដឹកនាំបុគ្គលិកសាស្រា្តចារ្យ សមណនិស្សិត នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា

    ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសៅរ៍ ១៣ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សបជាជនកម្ពុជា រួមជាមួយប្រតិភូអមដំណើរ ឯកឧត្ដម​ ផេង​ សុធី​ អភិបាលរងខេត្តបាត់ដំបង​,​ លោកឧកញ៉ាបណ្ឌិត​ ឡាច​ សំរោង​ សាកលវិទ្យាធិការ​ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ,​ ឯកឧត្ដមបណ្ឌិត​ ស៊ុំ ឈុំឡុង​,​ ឯកឧត្ដមបណ្ឌិតសភាចារ្យ​ ស៊ុំ​ ឈុំប៊ុន, ឯកឧត្ដមបណ្ឌិតសភាចារ្យ​ សោម​ សុមុនី​ និងវត្តមានចូលរួមពីគណ:គ្រប់គ្រងអង្គភាពមន្ទីរខេត្ត​ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ បុគ្គលិក​ សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិត ចំនួនជាង៧៥០អង្គ /នាក់ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តបាត់ដំបង។

    ក្នុងឱកាសនោះដែរ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកអំពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមេដឹកនាំដ៏កំពូល ជាទេវតារស់ និងសំខាន់បំផុតជាសម្តេចជាមហាវិរបុសរដ្ឋ​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតនៅសាកលវិទ្យាល័យន្ទ្រវិជ្ជា និងបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង, សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបានរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជួយក្នុងកិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងចក្ខុវិស័យរួមសម្រាប់កម្ពុជា ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស។

    ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត បានរម្លឹកពីសមិទ្ធផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ជាពិសេសផ្តើមចេញពីសមិទ្ធផលជ័យជម្នះ​ ៧មករា​ ១៩៧៩ និងតាមរយៈគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យអប់រំ និងវិស័យផ្សេងៗទៀតក្នុងទូទាំងប្រទេសមិនអាចនឹងគណនាបាន។

    ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានជម្រុញដល់សមណនិស្សិត និស្សិត ខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អៗពីសាស្ត្រាចារ្យ​ និងវាគ្មិនជំនាញៗដើម្បីបណ្តុះនូវគុណវុឌ្ឍ ពង្រឹងសមត្ថភាព ព្រោះថានិស្សិតជាយុវជនមានតួនាទីត្រូវបន្តវេនរួមចំណែកអភិវឌ្ឍន៍សង្គមជាតិបន្តពីរៀមច្បង តាមរយៈការខិតខំប្រឹងប្រែងក្នុងការរៀនសូត្រលើកកម្ពស់ចំណេះដឹងសមត្ថភាព គុណធម៌ សីលធម៌ ចរិយាធម៌ និងត្រូវចេះស្គាល់គុណ ស្គាល់ទោស ស្គាល់ល្អអាក្រក់ និងគោរពដឹងគុណចំពោះប្រមុខថ្នាក់ដឹកនាំប្រទេស គោរពចាស់ព្រឹទ្ធិចារ្យដើម្បីជាគំរូដល់កូនចៅជំនាន់ក្រោយ  ឱ្យស័ក្តិសមជាប្រជាជាតិដែលមានអរិយធម៌ វប្បធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរនៃយើង។

    ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ក៏បានជម្រញដល់អង្គពិធីទាំងមូលសូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា​នាថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣  និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាអាណត្តិទី ៧ និង ប្តេជ្ញាចិត្តគាំទ្រ ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ដោយឯកឧត្តមមបណ្ឌិត ជាបញ្ញវន្តដែលមានចំណេះដឹងយ៉ាងខ្ពងខ្ពស់លើផ្នែក យោធា សេដ្ឋកិច្ច និងនយោបាយ ដែលលោកសិក្សាមកពីបរទេស ។​ 

    ផ្អែកតាមរបាយការណ៍របស់ សាស្ត្រាចារ្យ បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ថា៖​ សាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) ជាសាកលវិទ្យាល័យមួយ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈអនុក្រិត្យលេខ ៣០ អនក្រ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។

    បច្ចុប្បន្ននេះសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) មានចំនួន ៤ទីតាំងគឺ (ទីតាំងគោលរាជធានីភ្នំពេញ សាខាខេត្តបាត់ដំបង សាខាខេត្តសៀមរាប និងសាខាខេត្តកំពត)។ នាពេលខាងមុខនេះសាកលវិទ្យាល័យនឹងត្រៀមរៀបចំបង្កើតនូវសាខាតាមខេត្តចំនួនពីរទីតាំងទៀតគឺ នៅខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។ 

    ចំពោះទីតាំងគោលភ្នំពេញ នៅខែកក្កដា ឆ្នាំ២០២៣ សាកលវិទ្យាល័យនឹងធ្វើការផ្លាស់ប្តូរទៅទីតាំងថ្មីដែលមានអគារកម្ពស់ ១០ជាន់មានទីតាំងធំទូលាយ និងមានលក្ខណៈស្តង់ដារជាងទីតាំងបច្ចុប្បន្ន ដែលមានអាសយដ្ឋានស្ថិតនៅ សង្កាត់ទួលសង្កែរទី១ រាជធានីភ្នំពេញ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ