ចូលខ្លួន បានសម្រេច ហើយ អ្នកដឹកនាំថតរឿង អប់រំ បែបសុិចស៊ី អាសអាភាស
UPDATE៖ ចូលខ្លួន បានសម្រេច ហើយ អ្នកដឹកនាំថតរឿង អប់រំ បែបសុិចស៊ី អាសអាភាស
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ម្ចាស់ហ្វេសប៊ុកផេក ឡាយ ហ្វាម (Life Film) លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង អប់រំ បែបរោលរាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី ចូលទៅកាន់នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ តាមដីការបង្គាប់ឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញារាជធានីភ្នំពេញ។
សូមជម្រាបថា៖ ម្ចាស់ហ្វេសប៊ុកផេក ឡាយហ្វាម (Life Film) លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង អប់រំ បែបរោលរាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី និងបក្ខពួកបានថតឡាយនិងផលិតវីដេអូ រឿងអប់រំបែបរោលរាល ចែកចាយតាមបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីយកភាពល្បីល្បាញ និងរកប្រាក់ចំណូលពីបណ្តាញសង្គម។ ហើយនារីជាតួសម្តែង មិនពេញចិត្តទៅនិងការផលិតវីដេអូ អាសអាភាស ទើបស្នើសុំឱ្យលោក ឈួន សុខលីម (ហៅ) សុខលីម រក្សាដែលជាអ្នកដឹកនាំថតរឿង និងជាម្ចាស់ផេក ឡាយ្វ ហ្វាម Life Film សុំមិនឱ្យចេញឈុតឆាករឿង រោលរាលបែបនេះនោះទេ ព្រោះប៉ះពាល់ដល់ក្រុមគ្រួសារនិងសង្គមជាតិ។ ផ្ទុយទៅវិញ អ្នកដឹកនាំថតរឿង លោក ឈួន សុខលីម មិនព្រមតាមការស្នើសុំរបស់នារីតួសម្តែងនោះទេ គឺកាន់តែបង្ហោះចែកចាយតាមបណ្តាញផ្សព្វផ្សាយសង្គមលើសដើម រហូតឈានទៅដល់ការប្តឹងផ្តល់ ពីសំណាក់នារីតួសម្តែងទាំងអស់នោះ ដែលក្នុងនោះ នារីតួសម្តែងមានចំនួន០៤នាក់។
យ៉ាងណា ប្រទេសមានច្បាប់ គ្រួសារក៏មានវិន័យ យើងក៏មិនទាន់ដឹងថា បន្ទាប់ពីចូលខ្លួនទៅបំភ្លឺនៅចំពោះមុខសម្ថកិច្ច តើជោគវាសនារបស់ម្ចាស់ហ្វេសប៊ុកផេក ឡាយ្វ ហ្វាម Life Film លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង អប់រំបែបរោលរាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី ទាំងពីរនាក់នេះ អាចគេចផុតពីការចោទប្រកាន់បានដែលឬយ៉ាងណា។ ហើយនេះក៏ជាសារដាស់តឿន ចំពោះ អ្នកដែលចូលចិត្តថតសម្តែងរឿងខ្លីអប់រំ បែបរោលរាល អាសអាភាសប៉ះពាល់វប្បធម៌សង្គមជាតិ ឱ្យឆាប់ភ្ញាក់រលឹក ជៀសវៀងមានទោសទាន់ជាប់ខ្លួន៕
No comments