ចាក់ដីធ្វើផ្ទះរំលោភដីមាត់ប្រឡាយចំណីផ្លូវ ត្រូវបានអជ្ញាធរណែនាំអោយយកចេញ បែរជាមិនរួសរើអាងខ្លួនជាទាហ៊ាននៃការិយាល័យទី៥នៃនាយកដ្ឋានអង្គរក្ស
ចាក់ដីធ្វើផ្ទះរំលោភដីមាត់ប្រឡាយចំណីផ្លូវ ត្រូវបានអជ្ញាធរណែនាំអោយយកចេញ បែរជាមិនរួសរើអាងខ្លួនជាទាហ៊ាននៃការិយាល័យទី៥នៃនាយកដ្ឋានអង្គរក្ស...
ខេត្តតាកែវ.នៅថ្ងៃទី២៧ខែកក្ដដាឆ្នាំ២០២៣ ដីប្រឡាយចំណីផ្លូវមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិភ្នំដា ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលបានចាក់ដីនិងមានដាក់ផ្ទះចល័តត្រូវបានគេស្គាល់ថាជារបស់លោក អ៊ុឹម ម៉ាញ មានមុខងារបច្ចុប្បន្នជាទាហ៊ានការិយាយ័លទី៥នៃនាយកដ្ថានកងអង្គរក្ស ហើយក៍ជាអ្នកសិល្យះភ្លេងប្រពៃណីដ៍ល្បីមួយរូបនៃព្រះរាជាណាចក្រកម្ពុជាដោយសាតែអជ្ញាធរនិងកងកម្លាំងសមត្តិកិច្ចរវល់និងការពារដើម្បីរក្សាសុវត្ថិភាពនៃការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ ឆ្លៀតក្នុងឱកាសនោះលោក អ៊ុឹម ម៉ាញក៏ឆ្លៀតឱកាសលួចចាក់ដីធ្វើផ្ទះលំហែរនៅលើដីមាត់ប្រឡាយចំណីផ្លូវដែលអជ្ញាធរហាមឃាត ។
ដោយមានការផ្ដល់ព័ត៌មានរបស់ប្អូនប្រជាពលរដ្ធបានឲ្យដឹងថាមានករណីចាក់ដីនិងធ្វើផ្ទះចល័តនៅលើដីចំណីផ្លូវរបស់រដ្ធនេះមករដ្ធបាលស្រុកដឹកនាំដោយលោក រស់ ប៊ុនធឿន អភិបាលនៃគណ:បាលស្រុកអង្គរបូរីលោក រស់ រដ្ធ អភិបាលរងស្ដីទី រួមទាំងកំលាំងប្រដាប់អាវុធទាំងបីប្រភេទរបស់ស្រុកនិងឃុំ ដើម្បីរក្សាសុវត្ថិភាពដើម្បីសម្របសម្រួលខ្លាចមានការកើតហឹង្សា ដោយលើកយកផ្ទះលំហែរចេញតែលោកអ៊ុឹម ម៉ាញ មិនព្រមយកចេញ ហើយលោកក៍បាននិយាយខ្លាំងៗទៅលោកអភិបាលស្រុកថាគាត់ខុសអីគ្រាន់តែគាត់ចាក់ដីដា់ក់ផ្ទះនិងសោះគាត់តស៊ូកាន់កាំភ្លើងយូឆ្នាំណាស់មកហើយគឺគាត់មិនព្រមយកចេញជាដាច់ខាត។
គួរបញ្ចាក់ដែរថានៅថ្ងៃ០១ខែមិថុនាឆ្នាំ២០២៣កន្លងផុតទៅលោកអ៊ុឹម ម៉ាញក៍ធ្លាប់បានចាក់ដីនិងធ្វើរោងចំណីផ្លូវរបស់រដ្ធស្ថិតនៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ ខេត្តតាកែវ ហើយក៍បានរដ្ធបាលស្រុកចុះអនុវត្តន៍ដឹកយកមករក្សាទុក្ខនៅសាលាស្រុកម្ដងរួចមកហើយ ថែមទាំងមិនអស់ចិត្តប្ដឹងផ្ដល់ម្ចាស់ដីដែលនៅពីក្រោយរហូតទៅដល់តុលាការ ពីព្រោះលោកអ៊ុឹម ម៉ាញ ថាដីមាត់ប្រឡាយចំណីផ្លូវនិងកូនដើមត្នោជារបស់គាត់ បន្ថែមពីលើនេះទៀត លោក អ៊ឹម ម៉ាញ តែងតែធ្វើព្យុះធ្វើភ្លៀង ស្លៀកពាក់ជាឯកសដ្ថានសំញ៉ែញ ធ្វើកាយវិការក្អេងក្អាង ថាខ្លួនជាទាហ៊ានអង្គរក្សគ្មានអ្នកណាហ៊ានមិនតែប៉ុនណោះលោក អ៊ុឹម ម៉ាញ តែងតែយកឈ្មោះមេនេះមេនោះឬលោកនេះលោកនោះនិងជាពិសេសប្រធានបន្ទាយកងអង្គរក្សគឺឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិបណ្ឌឹត ហុីង ប៊ុន ហៀង ដើម្បីបំភ័យបំបាក់ស្មារតីដលមន្រ្តីមូលដ្ឋានសុីវិញអោយគោរពកោទខ្លាចថាខ្លួនមានឥទ្ធិពលយ៉ាងណា ព្រោះតែផលប្រយោជន៍ផ្ទល់ខ្លួន។
ប្រភពដដែលនៅតែបន្តទៀតថា.ចំពោះជីវភាពក្រុមគ្រួសារលោក អ៊ុឹម ម៉ាញ វិញធូរធារដែរក្នុងស្រុកតែមិនគួរណាមានភាពលោភលន់ចង់បានឥតអៀនខ្មាស់ដើរតែនៅដែលជាកន្លែងហាមឃាត់ទៅវិញ ម្យ៉ាងទៀតគាត់ក៍ជាកងកំម្លាំងមួយរូបដែរមិនគួនណាដឹងពីច្បាប់ហើយនៅតែបំពានច្បាប់ទៅវិញម្លោះហើយធ្វើអោយប៉ះពាល់យ៉ាងខ្លាំងទៅលើអង្គភាពដែលគេគោរពច្បាប់។
ដូចនេះហើយប្រជាពលរដ្ធសុំសំណុំពរដល់អង្គភាពពាក់ព័ន្ទជួយពិនឹត្យមើលបុគ្គលនេះផងជាពិប្រធានអង្គភាពបន្ទាយកងអង្គរក្សគឺឯកឧត្តម នាយឧត្តមសេនីយ៍កិក្តិបណ្ដឹត ហ៊ុីង ប៊ុនហៀង ចំពោះបុគ្គលនេះផងដែលតែងតែយកឈ្មោះកងអង្គរក្សមកគំរាមគេ ដោយមិនដឹងថាខ្លួនឯងកំពង់ប្រព្រឹត្តខុសឡើយ។
No comments