គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សុំលោក អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយបំភ្លឺផង ចំពោះឈ្មោះ រឹម វីរះ ដែលបានស្លៀកពាក់ឯកសណ្ឋានជាកម្លាំងអាវុធហត្ថ និងដើរតួនាទីជាអ្នករត់ការ

    សុំលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយបំភ្លឺផង ចំពោះឈ្មោះ រឹម វីរះ ដែលបានស្លៀកពាក់ឯកសណ្ឋានជាកម្លាំងអាវុធហត្ថ និងដើរតួនាទីជាអ្នករត់ការ

    ប្រជាពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយបំភ្លឺចំពោះរូបថត លោក រឹម វីរះ និងជួយបំភ្លឺចំពោះបុគ្គលឈ្មោះ រឹម វីរះ ដែលល្បីល្បាញថាមានតួនាទីការងារជាច្រើនកន្លែងក្នុងប្រទេសខ្មែរ ក្នុងនោះមានតួនាទីជាមន្ត្រីអង្គការការពារបរិស្ថានសត្វព្រៃនិងព្រៃឈើ ដែលបានស្លៀកពាក់ជាកងរាជអាវុធហត្ថផង ជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលផង ជាប្រធានសមាគមមនុស្សធម៌ផង និងជាអនុប្រធានសមាគមផ្សេងៗទៀតផង។ ដែលទង្វើទាំងនេះ លោក រឹម វីរះ កំពុងតែអនុវត្តប្រាសចាកផ្ទុយពីច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃកងយោធាពលខេមរភូមិន្ទ ត្រង់ចំណុចមាត្រា២៥ ចំពោះយោធិនអាជីពត្រូវហាមដាច់ខាត៖
    -មិនឲ្យយកម៉ោងរដ្ឋបាលទៅប្រកបវិជ្ជាជីវៈជាឯកជន
    -មិនឲ្យយកឥទ្ធិពលនិងអំណាច របស់មុខងាររបស់ខ្លួន ទៅប្រើដើម្បីទាញយកផលប្រយោជន៍ អ្វីមួយដើម្បីសំឡុតគំរាមកំហែង បំពានសិទ្ធិពលរដ្ឋ
    -មិនឲ្យប្រកបមុខរបរណា ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ នៃកងយោធពលខេមរភូមិន្ទ
    -មិនឲ្យចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនជាលក្ខណៈឯកជន។

    ឥលូវនេះផងដែរ លោក រឹម វីរះ រូបនេះ កំពុងបែកធ្លាយឯកសារពាក្យបណ្តឹងជាច្រើនពាក់ព័ន្ធ ដើរបោកប្រាស់យកលុយ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងការរត់ការឲ្យចូលធ្វើការជាមន្ត្រី ក្នុងអង្គការក្រៅរដ្ឋាភិបាល គឺ អង្គការការពារបរិស្ថាន សត្វព្រៃ ព្រៃឈើប្រទេសកម្ពុជា ដោយក្នុងពលរដ្ឋម្នាក់ៗ ត្រូវចាញ់បោកលោក រឹម វីរះ អស់រាប់រយរាប់ពាន់ដុល្លារ នេះបើយោងតាមពាក្យបណ្តឹងរបស់ពលរដ្ឋ។ ហើយប្រជាពលរដ្ឋដែលត្រូវបានចំណាយលុយ ទៅឲ្យលោក រឹម វីរះ កំពុងតែស្រែកដង្ហោយឲ្យស្ថាប័នច្បាប់ស្វែងរកយុត្តិធម៌ជូនពួកគាត់ ជៀសវាងបុគ្គលរូបនេះដើរបោកបញ្ឆោតប្រជាពលរដ្ឋដទៃផ្សេងទៀត។

    ចំពោះករណីសង្ស័យលើការក្លែងបន្លំខ្លួនជា កងកម្លាំងអាវុធហត្ថ ពីសំណាក់ លោក រឹម វីរះ ខាងសារព័ត៌មានបានទំនាក់ទំនងទៅម្ចាស់រូប គឺលោក រឹម វីរះ តែគាត់ឆ្លើយថាជារូបថតកាត់ត ខណៈដែលប្រភពព័ត៌មាន បានញ្ជាក់ឲ្យដឹងថា «រូបថតទាំងនេះគឺជារូបថតពិត ដែលលោក រឹម វីរះ ដើរសំញ៉ែងប្រាប់គេឯងថាខ្លួនជាមន្ត្រីអាវុធហត្ថ។

    ចំណែកឯសុំណុំរឿងពាក្យបណ្តឹង របស់ ប្រជាពលរដ្ឋប្តឹង លោក រឹម វីរៈ ត្រូវបានខាងតុលាការខេត្តព្រៃវែង ធ្វើការស៊ើបអង្កេត អស់រយៈពេលជាច្រើនខែនៅមិនទាន់ ដឹងខុសដឹងត្រូវនៅឡើយនោះទេ ទោះបីជាមានឯកសារយោងជាច្រើនយ៉ាងណាក៏ដោយ។

    ជៀសវាងមានការភាន់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ពលរដ្ឋស្នើសុំដល់លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃកងយោពលខេមរភូមិន្ទ ជួយបំភ្លឺមកមហាជនផងទាន ដើម្បីបញ្ជាក់ថាលោក រឹម វីរះ ខាងលើរូបនេះ ជាមន្ត្រីកងរាជអាវុធហត្ថ ពិតប្រាកដឬក៏ក្លែងក្លាយ។

    សូមបញ្ជាក់ទៀតថា៖ ពាក់ព័ន្ធករណីឆបោកយកលុយ ពីប្រជាពលរដ្ឋ ពីសំណាក់លោក រឹម វីរះ ដែលល្បីល្បាញមានតួនាទីការងារជាច្រើនកន្លែងក្នុងប្រទេសខ្មែរ ខាងសារព័ត៌មាន យើង បានទទួលការ បំភ្លឺជាបន្តបន្ទាប់ពីលោក រឹម វីរះ តាមសារអេឡិចត្រូនិច ដោយលោកបានបដិសេធចោលទាំងស្រុងចំពោះពាក្យបណ្តឹងឆបោកពីប្រជាពលរដ្ឋ ដោយលោកទម្លាក់និងចោទប្រកាន់ទៅលោក ស៊ុន សាមេឃ ប្រធានអង្គការការពារសត្វព្រៃនិងព្រៃឈើប្រទេសកម្ពុជា ដែលជាអ្នកនាំឲ្យពលរដ្ឋទាំងអស់ចូលរួមធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល។ លោក រឹម វីរះ ដដែលរូបនេះ បានបន្តបដិសេធដោយលើកឡើងទៀតថា ប្រជាពលរដ្ឋទាំងអស់នោះអត់ការងារធ្វើចេះតែដើរប្តឹងគេប្តឹងឯង ហើយលោក រឹម វីវះ រូបនេះបានកំពុងរៀបចំមេធាវីប្ដឹងបកវិញទៅប្រជាពលរដ្ឋផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ