តុលាការសម្រេចឃុំខ្លួនមន្ត្រីសក្តិ៤កន្លះ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ ពាក់ព័ន្ធករណីបទ.ឆបោ.ក ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងលួ.ចលក់អចលនវត្ថុមិនមែនជារបស់ខ្លួន
តុលាការសម្រេចឃុំខ្លួនមន្ត្រីសក្តិ៤កន្លះ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ ពាក់ព័ន្ធករណីបទ.ឆបោ.ក ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងលួ.ចលក់អចលនវត្ថុមិនមែនជារបស់ខ្លួន
ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោក អួង វុទ្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីនគរបាលជាតិបម្រើការងារនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឆបោ.ក ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងលួ.ចលក់អចលនវត្ថុមិនមែនជារបស់ខ្លួន។
មន្ត្រីនគរបាលខាងលើនោះមានឈ្មោះ ប៉ែន ប៊ុនធឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជានាយរងការិយាល័យស៊ើបការណ៍ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ មានទីលំនៅមុនឃាត់ខ្លួនផ្ទះលេខ២៤ ផ្លូវលំ ស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដីកាឃុំខ្លួនបានដាក់ឲ្យជនត្រូវចោទ ស្ថិតក្រោមការត្រួតពិនិត្យពីបទ.ឆបោ.ក ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងលួ.ចលក់អចលនវត្ថុមិនមែនជារបស់ខ្លួន ដែលប្រព្រឹត្តនៅរាធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៦២៦ មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៥៥ នៃច្បាប់ភូមិបាល។
ដីកាសម្រេចដាក់ជនត្រូវចោទឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ព្រៃ.ស «មណ្ឌលអប់រំកែប្រែ ម១» រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។
សូមជម្រាបថា លោក ប៉ែន ប៊ុនធឿន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនចិន៕
No comments