គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប្រជាពលរដ្ឋ ដែលអះអាងថាជាជនរងគ្រោះ ស្នើដល់ អង្គភាពកងរាជអាជអាវុធហ្ថលើផ្ទៃ ពិនិត្យមើលផ្លូវច្បាប់ចំពោះ លោក រឹម វីរះ ដែលក្លែងបន្លំជាមន្ត្រីអាវុធហត្ថ ឆបោកចំនុកចិត្ត

    ប្រជាពលរដ្ឋ ដែលអះអាងថាជាជនរងគ្រោះ ស្នើដល់ អង្គភាពកងរាជអាជអាវុធហ្ថលើផ្ទៃ ពិនិត្យមើលផ្លូវច្បាប់ចំពោះ លោក រឹម វីរះ ដែលក្លែងបន្លំជាមន្ត្រីអាវុធហត្ថ ឆបោកចំនុកចិត្ត

    ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅស្រុកមេសាង ខេត្តព្រៃវែង នៅតែបន្តប្តឹងលោក រឹម វីរះ ពីបទ៖ «ឆបោក និងរំលោភលើទំនុកចិត្ត» ទៅកាន់ស្ថាប័នតុលាការខេត្តព្រៃវែង និងបន្តប្តឹងបន្ថែមទៀតទៅកាន់សាលាខេត្តព្រៃវែង ដើម្បីសុំឲ្យលោកអភិបាលខេត្ត ជួយពន្លឿនរឿងក្តីនិងស្វែងរកយុត្តិធម៌។ នេះបើយោងតាមពាក្យបណ្តឹងថ្មីៗ ដែលសារព័ត៌មានព័ត៌មានទើបតែទទួលបាន។

    ដោយក្នុងបណ្តឹង បានរៀបរាប់ និងបញ្ជាក់ចំៗ ថា៖ លោក រឹម វីរះ បានឆបោកអោយពួកគាត់ចូលបំរើការងារ ក្នុងអង្គការអភិរក្សជលផល បរិស្ថានសត្វព្រៃ និងព្រៃឈើកម្ពុជា ដើម្បីទទួលបានមុខងារតួនាទីនិងប្រាក់ខែ។ ហើយលោក រឹម វីរះ ក៏បានក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរត់ការរឿងក្តីយកលុយ ព្រមទាំងធានានិងសន្យាថា ជួយឲ្យបានជោគជ័យ។

    ទន្ទឹមជាមួយគ្នាដែលនីតិវិធីរបស់ស្ថាប័ន តុលាការខេត្តព្រៃវែង កំពុងតែបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ក្នុងសុំណុំរឿងខាងលើមួយនេះ  ប្រជាពលរដ្ឋបានបន្តអះអាងប្រាប់មកកាន់សហគ្រាសសារព័ត៌មាន ថា៖ «លោក រឹម វីរះ បានក្លែងបន្លំជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីជាទំនុកចិត្តដល់រូបគាត់ដោយសន្យាថាដោះស្រាយរឿងក្តីអោយ និងសន្យាថាបានជោគជ័យ» ដូច្នេះស្នើសុំដល់អង្គភាព កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយពិនិត្យមើលផ្លូវច្បាប់ចំពោះបុគ្គល រឹម វីរះ ដែលបានប្រើប្រាស់ក្លែងបន្លំសមាសភាពតួនាទីជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឆបោកទំនុកចិត្តពីពួកគាត់ដែលជាប្រជាពលរដ្ឋស្លូតត្រង់។

    យ៉ាងណាមិញ ជុំវិញបណ្តឹងចោទប្រកាន់ លោក រឹម វីរះ ថាជាបុគ្គលឆបោក ពីសំណាក់ប្រជាពលរដ្ឋ ខាងលើនេះ លោក រឹម វីរះ ក៏ធ្លាប់បានចេញមុខមកបំភ្លឺម្តងហើយម្តងទៀត ដោយបដិសេធ ទាត់ចោល ទាំងស្រុង ចំពោះការចោទប្រកាន់ គ្មានមូលដ្ឋានភស្តុតាង គ្រប់គ្រាន់ពីសំណាក់ប្រជាពលរដ្ឋ។ ហើយលោក រឹម វីរះ ធ្លាប់បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់នោះអត់ការងារធ្វើចេះតែដើរប្តឹងគេប្តឹងឯង ហើយលោកបាននិងត្រៀមរៀបចំមេធាវីប្ដឹងបកវិញទៅកាន់ប្រជាពលរដ្ឋផងដែរ។

    ពាក់ព័ន្ធទៅនឹងការរៀបរាប់ចោទ ប្រកាន់ពីសំណាក់ប្រជាពលរដ្ឋ ខាងលើដដែលនេះ សហគ្រាសសារព័ត៌មាន បានទំនាក់ទំនង ទៅកាន់លោក រឹម វីរះ នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីសុំការបំភ្លឺបន្ថែម ប៉ុន្តែលោក រឹម វីរះ មិនបានបកស្រាយអ្វីបន្ថែមច្រើននោះទេ ដោយលោកនៅតែប្រកាន់ជំហរ បដិសេធដដែលចំពោះ ការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋ ចំណែកតួនាទីជាមន្ត្រីអាវុធហត្ថលោក រឹម វីរះ បានសារភាពថាលោកមិនមែនជាមន្ត្រីអាវុធហត្ថនោះទេ។

    ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថ ពីសំណាក់លោក រឹម វីរះ ខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបំភ្លឺ កាលពីថ្ងៃទី០២ ខែសីហា២០២៣ ថាបុគ្គល រឹម វីរះ គឺមិនមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថនោះទេ (ពោលគឺ) បុគ្គលនេះបានខ្ចីសម្លៀកបំពាក់ឯកសណ្ឋានមន្ត្រីអាវុធហត្ថស្លៀកសំញ៉ែងតែប៉ុណ្ណោះ។

    ប្រជាពលរដ្ឋលើកឡើងថា៖ ការក្លែងបន្លំឯកសណ្ឋាន និងសមាសភាពជាមន្ត្រីកងរាជអាវុធហត្ថ ដើរឆបោកលុយពីប្រជាជនស្លូតត្រង់ ហាក់ដូចជាធ្វើបានដោយងាយស្រួលនិងភាពធូរលុង ខ្លាំងមែនទែន ដោយអង្គភាពកងរាជអាវុធហត្ថ មិនមានវិធានការផ្លូវច្បាប់ចំពោះជនដែលបានប្រព្រឹត្តទាល់តែសោះ ពោល គឺគ្រាន់តែមានមនុស្សម្នាក់ចេញមុខធានាក៏រួចខ្លួន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ