ករណីចាប់ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាបង្កឲ្យមានភ្ញាក់ផ្អើលទាំងព្រឹក...
ករណីចាប់ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាបង្កឲ្យមានភ្ញាក់ផ្អើលទាំងព្រឹក...
ព្រះសីហនុ៖ ករណីជម្រិតទារលុយពីជនជាតិចិនដូចគ្នាបង្ករឲ្សមានការភ្ញាក់ផ្អើលការពីវេលា៦នឹង០០នាទីព្រឹក ថ្ងៃទី ១៣ ខែសីហាឆ្នាំ២០២៣។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ម្នាក់បានរាយការណ៍មកថាមាន ជនជាតិចិនម្នាក់ ត្រូវបានក្រុមមិនស្គាល់អត្តសញ្ញាណចាប់ជំរិតចូលក្នុងរថយន្ត ភ្លាមនោះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតកំណត់អត្តសញ្ញាណរថយន្តដែលជន សង្ស័យជិះធ្វើសកម្មភាព។
ភ្លាមៗនោះកម្លាំងជំនាញយើងបានធ្វើការជិះដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុច ស្ថានីយ៍ប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានឃើញរថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរបណ្តាលអោយរងរបួសបុរស១នាក់ បន្ទាប់មក រថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនបន្តទៀត លុះដល់ចំណុច មុខផ្សារលើស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចយើងធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបានភ្លាមៗ។
ចំណែកជនសង្ស័យទាំង២នាក់បានចុះពីរថយន្ត រត់គេចខ្លួនចែកផ្លូវគ្នា ដោយមាន ១នាក់សៀតអាវុធខ្លី១ដើមនៅចង្កេះ និង១នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើម បន្ទាប់មក កម្លាំងសមត្ថកិច្ចយើងបានដេញប្រផាប់ចាប់ប្រភីង រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ១នាក់ដែលមានអាវុធខ្លី ចំណែកជនសង្ស័យ១នាក់ទៀតដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតមកចាក់លើសមត្ថកិច្ចយើង ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបានធ្វើការផ្ទុះអាវុធ១គ្រាប់ទៅលើដីដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេងរបស់ជនសង្ស័យ បន្ទាប់មក កម្លាំងសមត្ថកិច្ចយើងបាននាំជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន រងរបួសក និងជនសង្ស័យ១នាក់ ភេទប្រុស ជនជាតចិន រងរបួសជើង ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស ។
ជនរងគ្រោះចំនួន ០១នាក់ ភេទប្រុស ជនជាតិចិន កំពុងសម្រាកព្យា បាលនៅមន្ទីរពេទ្យ ។
ចំណែកជនសង្ស័យចំនួន ២នាក់ ភេទ ប្រុស ជនជាតិចិន មាន ១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភារវត្ថុតាងចាប់យកបាន:រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 ជាមធ្យោបាយជិះធ្វើសកម្មភាពបើប្រាស់អាវុធខ្លី១ដើមម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន បង់ ១ មាន ៣គ្រាប់ កូនកាំបិតចុងស្រួច ០១ដើម មានប្រឡាក់ឈាមរបស់ជនរងគ្រោះ ទូរស័ព្ទដៃ ២គ្រឿង លិខិតឆ្លងដែន ២ក្បាល កាតរឹង ២សន្លឹក កាបូបក្រវាត់ចង្កេះ ១ នាឡិកាដៃ ២គ្រឿង ។
បច្ចុប្បន្នករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំជនសង្ស័យនិងបញ្ជូនទៅតុលាការចាត់កាតាមច្បាប់៕
No comments