ករណីចាក់ដី ធ្វើរបង់ថ្ម រំលោភយកស្ទឹង ពីសំណាក់លោក កាំង ប៊ុនលី តើ អាជ្ញាធរមាន វិធានការផ្លូវច្បាប់បែបណាចំពោះអ្នកពាក់ព័ន្ធ
ករណីចាក់ដី ធ្វើរបង់ថ្ម រំលោភយកស្ទឹង ពីសំណាក់លោក កាំង ប៊ុនលី តើ អាជ្ញាធរមាន វិធានការផ្លូវច្បាប់បែបណាចំពោះអ្នកពាក់ព័ន្ធ
នៅចំណុចភូមិ ព្រែកតាផ ឃុំគោគធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ កំពុងតែករណីចាក់ដី ធ្វើរបង់ថ្ម ហ៊ុមព័ទ្ធ រំលោភយកស្ទឹង យ៉ាងគគ្រឹកគគ្រេងពីសំណាក់ លោក កាំង ប៊ុនលី ដោយមិនទាន់ដឹងថា អាជ្ញាធរពាក់ព័ន្ធហ៊ានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធដែលឬទេ?
តាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ អាជ្ញាធរពាក់ព័ន្ធ បានដឹកនាំកម្លាំងដោយលោក ខាត់ សុខា អភិបាលរង ខេត្តតាកែវ រួមមានអាជ្ញាធរមន្ត្រីពាក់ព័ន្ធជាច្រើន ចុះហាមឃាត់ នូវទីតាំងចាក់ដី និងធ្វើរបង់ថ្មរំលោភ យកស្ទឹង មួយកន្លែងរបស់លោក កាំង ប៊ុនលី ត្រង់ភូមិ ព្រែកតាផ ឃុំគោគធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ និងដាក់កំហិតឲ្យ រុះរើល វាយកម្ទេចចោល រាល់សំណង់រឹងទាំងនោះ ដោយទុកក្នុង រយៈពេល១៥ថ្ងៃ។
ជុំវិញទៅនិងករណីចាក់ដី ធ្វើរបង់រំលោភ យកស្ទឹង យ៉ាងធ្ងន់ធ្ងរពីសំណាក់ លោក កាំង ប៊ុនលី ខាងលើនេះ ប្រជាពលរដ្ឋ ដែលជាម្ចាស់សន្លឹកឆ្នោត ជាច្រើន កំពុងរង់ចាំមើលថា តើលោក អ៊ូច ភា អភិបាលខេត្តតាកែវ រួមទាំង មន្ត្រី ដែលមានតួនាទីធំៗ ប្រចាំមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដែលមានកូនចៅជាច្រើនតែងហៅថាមេ មេ ហ៊ានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធក្នុងការចាក់ដីលុបស្ទឹង ត្រង់ចំណុចទីតាំងខាងលើនេះដែរឬយ៉ាងណា៕
No comments