មកស្គាល់មុខនារី ជើងខ្លាំង ពីរនាក់ប្តីប្រពន្ធ ដែលបានបង្កអសន្តិសុខ ស្ទាក់វ៉ៃ កញ្ញា An Na Rose ទាំងកណ្តាលក្រុងភ្នំពេញ

មកស្គាល់មុខនារី ជើងខ្លាំង ពីរនាក់ប្តីប្រពន្ធ ដែលបានបង្កអសន្តិសុខ ស្ទាក់វ៉ៃ កញ្ញា An Na Rose ទាំងកណ្តាលក្រុងភ្នំពេញ
តោះមកស្គាល់មុខ!នារី ជើងខ្លាំង រួមទាំង ប្តី ដែលជាភេទដូចគ្នា ដែលហ៊ានចេញមុខឡាយវីដេអូ ជាសាធារណៈ បន្ទាប់ពីធ្វើសកម្មភាព ស្ទាក់វ៉ៃ ជនរងគ្រោះ ទាំងកណ្ដាលក្រុងភ្នំពេញ ថែមទាំងយកទូរស័ព្ទជនរងគ្រោះ រួចរត់គេចខ្លួន ពីកន្លែងកើតហេតុ។ នារីជើងខ្លាំង រួមទាំងលោកប្តី ដែលជាភេទដូចគ្នា រួមទាំងបក្ខពួក បាននាំគ្នាមកប្រព្រឹត្តអំពើហិង្សា ទាំងកណ្តាលក្រុងកោះពេជ្រ បង្កឲ្យមានភាពអសន្តិសុខដល់មូលដ្ឋាន រួចហើយធ្វើជាអ្នកក្លាហានចេញមុខឡាយវីដេអូ ជាសាធារណៈ ដោយគ្មានខ្លាចញញើតគុកច្រវាក់ ខាងលើនេះ គឺជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Yubeely។
សូមជម្រាបថា៖ កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខហាងចិន ទល់មុខសាលាក្រុងកោះពេជ្រ ផ្លូវបេតុង ក្រុម៧៨ ស្ថិតក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីហិង្សា បង្កដោយជនសង្ស័យមួយក្រុមទំនងជាកូនលោកធំ បាននាំគ្នាស្ទាក់វាយនារីម្នាក់ដែលគេស្គាល់ថាឈ្មោះ ហាស់ វីរ៉ាស្រីរត្ន័ ហៅ Rose អាយុ៣៣ឆ្នាំ ស្នាក់នៅខុនដូ៦៩ ផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បានរងរបួសខ្ទង់ច្រមុះហូរឈា.ម និងហើមមាត់ផងដែរ។
បើយោងតាមការរៀបរាប់របស់កញ្ញា រ៉ូស បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖ មុនពេលកើតហេតុ គាត់បានឡាយវីដេអូនៅក្នុងហ្វេសប៊ុកនិយាយជាមួយហ្វេនៗរួចហើយ ក៏បើករថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-0137 ទៅរកកន្លែងហូបស៊ុប និងតេហៅមិត្តភក្តិមកហូបជាមួយគ្នាដែរ។
កញ្ញា រ៉ូស បន្តថា ខណៈពេលបើករថយន្តមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានមនុស្សចំនួន៣នាក់ ដែលមានប្រុស២នាក់ (ម្នាក់ជាស្រីតែងខ្លួនជាប្រុស) និងស្រីម្នាក់ បានបើករថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាM.L.9989 ដោយមិនដឹងថា តើបើកតាមរថយន្តគាត់ពីពេលណាទេ ស្រាប់តែរថយន្ត RANGE ROVER ពណ៌ខ្មៅនោះ មកកៀររថយន្តរបស់គាត់អោយឈប់ រួចមកទ្វាររថយន្តគាត់ ហើយអោយគាត់ចុចឡុកសោបើកទ្វាររថយន្តអោយលឿនទៀតផង។
កញ្ញា រ៉ូស បន្តទៀតថា ពេលនោះ គាត់បើកទ្វាររថយន្តភ្លាម ស្រាប់តែមាននារីម្នាក់ដែលស្គាល់ឈ្មោះអាក់ខានហ្វេសប៊ុកថា «Yubeely» និងនារីម្នាក់ទៀតតែងខ្លួនជាប្រុស (ជាប្តី) អត់ស្គាល់ឈ្មោះ បានចូលមកវា.យគាត់តែម្តង ចំណែកបុរសជាអ្នកបើករថយន្តវិញអត់បានចូលមកវា.យនោះទេ។
កញ្ញា រ៉ូស បញ្ជាក់ថា ក្រោយពីជនបង្កហិ.ង្សា២នាក់ចូលមកវា.យធ្វើឲ្យគាត់ហូរឈា.មតាមច្រមុះរួច ជនបង្កនោះក៏បានយកទូរស័ព្ទដៃរបស់គាត់មួយគ្រឿងម៉ាក iPhone 12 Pro Max ពណ៌មាស គប់ទៅជនបង្កទាំង២នាក់ទៀត។ បន្ទាប់មក ជនបង្កក៏រើសយកទូរស័ព្ទពីផ្លូវបេតុង រួចចូលទៅក្នុងរថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ បើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ដោយបន្សល់ទុកតែរូបគាត់ជាជនរងគ្រោះនៅនឹងកន្លែងកើតហេតុ ។ ក្រោយមកគាត់ក៏បានទូរស័ព្ទហៅមិត្តភក្តិមកជួយបើករថយន្តជូនរូបគាត់ទៅប៉ុស្តិ៍ ដើម្បីទៅដាក់ពាក្យបណ្ដឹងផង ដែរ។
កញ្ញា រ៉ូស បញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ មិត្តភក្តិគាត់ បើករថយន្តជូនគាត់មិនទាន់ដល់ប៉ុស្តិ៍នគរបាលផង ក៏មានអាក់ខោនហ្វេសប៊ុកឈ្មោះ «Yubee Ly» ដែលជាជនបង្កហិ.ង្សាវា.យគាត់ម្នាក់ ក្នុងចំណោម២នាក់នោះ បានឆាតមកតាមបណ្ដាញសង្គមថា «មី រ៉ូស ទៅយកទូរស័ព្ទឯងនៅប៉ុស្តិ៍ប៉ូលិសមុខវត្តនិរោធ ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងដាក់លេខទូរស័ព្ទលេខប៉ូលិសដែលអ្នកទទួលទូរស័ព្ទទុកផង»។ លុះពេលមកដល់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ ក៏បានទៅដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនបង្កហិ.ង្សាដោយចេតនាមកលើរូបគាត់ បណ្ដាលឱ្យរងរបួសបែកក្ដោងច្រមុះ និងហូរឈា.ម ព្រមទាំងហើមច្រមុះទៀតផង ។
កញ្ញា រ៉ូស បានបញ្ជាក់ប្រាប់សមត្ថកិច្ច ក៏ដូចមហាជនថា គាត់មិនបានមានទំនាស់អីទេ តែអាចមកពីជនបង្កខឹងរឿងការឡាយរបស់គាត់ដែលថា ការឡាយឌឺដង ទៅជនបង្កហិ.ង្សា ទាំងការពិតការឡាយនិយាយនោះមិនមានដាក់ចំឈ្មោះបុគ្គលណាម្នាក់នោះទេ។
គួរបញ្ជាក់ថាបន្ថែមទៀតថា យោងតាមការឡាយហ្វេសប៊ុករបស់កញ្ញា រ៉ូស ដែលជាជនរងគ្រោះ កន្លងមក បាននិយាយដៀមដាមឲ្យនារីម្នាក់ តែមិនបញ្ចេញឈ្មោះទេ ដោយនិយាយថា «ជា SP ជាស្រីខូ.ច នៅផ្ទះកែងនរណាមិនដឹង» ទើបធ្វើឲ្យស្ត្រីខាងលើ បានដាក់ពាក្យបណ្តឹង តែ កញ្ញា រ៉ូស (ជនរងគ្រោះ) មិនបានចូលខ្លួនទៅដោះស្រាយនោះទេ ធ្វើឲ្យស្ត្រី ដែលជាជនបង្កខឹង ក៏បានលើកគ្នាតាមរកវា.យតែម្តង។
ចំណែកសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ក៏បានបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងករណីទំនាស់ហិ.ង្សានៅចំណុចមុខហាងចិន ទល់មុខសាលាក្រុងកោះពេជ្រ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រវាងឈ្មោះក្នុងគណនីហ្វេសប៊ុក ទី១- ឈ្មោះ Alex Ivan ភេទស្រី ទី២- ឈ្មោះ Yubeely ភេទស្រី (អ្នកស្រឡាញ់ភេទដូចគ្នា) និងទី៣- មិនស្គាស់ឈ្មោះ ភេទប្រុស មិនស្គាល់ទីលំនៅ។ ទាំង០៣នាក់នេះ បានបើករថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាM.L.9989 មក វា.យជនរងគ្រោះ បណ្ដាលឱ្យរងរបួសបែកក្ដោងច្រមុះ ហូរឈា.ម និងហើមមាត់ផងដែរ។
ក្រោយពេលស្ដាប់តាមការរៀបរាប់ពីហេតុការណ៍ខាងលើនេះរួច អាជ្ញាធរបាននាំនារីរងគ្រោះ (កញ្ញា រ៉ូស) ទៅចង្អុលនៅទីតាំងកន្លែងកើតហេតុ ដើម្បីងាយស្រួលធ្វើការស្រាវជ្រាវស្វែងរកជនបង្កហិ.ង្សា និងបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះនៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ។ ព្រមទាំងសួរនាំអំពីវិវាទ និងបញ្ហាអ្វីអោយប្រាកដ បានជាមានទំនាស់ រហូតឈានដល់ការបើករថយន្តដេញតាមមកវា.យដល់ទីក្រុងកោះពេជ្របែបនេះ៕




No comments