លោកឈឿន សាវន អ្នកតំណាង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដាក់បណ្តឹងប្តឹងបុគ្គលដែលបានបង្ហោះផ្សាយ មួលបង្កាច់ ចោទប្រកាន់ ថានាយកសាកល វិទ្យាល័យ ជំពាក់លុយថ្លៃដាក់កញ្ចក់និងបង្អួច

លោកឈឿន សាវន អ្នកតំណាង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដាក់បណ្តឹងប្តឹងបុគ្គលដែលបានបង្ហោះផ្សាយ មួលបង្កាច់ ចោទប្រកាន់ ថានាយកសាកល វិទ្យាល័យ ជំពាក់លុយថ្លៃដាក់កញ្ចក់និងបង្អួច
ធ្ងន់ធ្ងរហើយពេលនេះ បុគ្គលដែលបង្ហោះហ្វេសប៊ុក មួលបង្កាច់ ចោទប្រកាន់ទៅលើលោកឧកញ៉ា បណ្ឌិត ឡាច សំរោង នាយកសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ថាជំពាក់លុយ ថ្លៃដាក់កញ្ចក់និងបង្អួច មិនព្រមសងពេលនេះត្រូវបានអ្នកតំណាងនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា លោក ឈឿន សាវន ដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ នេះបើយោងតាមពាក្យបណ្តឹងដែលសារព័ត៌មានយើងទើបទទួលបាន។
ដោយយោងតាមពាក្យបណ្តឹងបានឲ្យដឹងថា៖ បុគ្គលនឹងបក្ខពួកដែលបានបង្ហោះផ្សាយមួលបង្កាច់ ញុះញង់ បរិហារបង្កាច់កេរ្តិ៍ តាមបណ្ដាញសង្គមហ្វេសប៊ុក មានឈ្មោះ ហឹង ប៊ុនធឿន ភេទប្រុស មានទីលំនៅបច្ចុប្បន្នឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងឈ្មោះ សាទ ដាលីស ភេទស្រី មានទីលំនៅបច្ចុប្បន្នសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបុគ្គលទាំងនេះកំពុងរង់បណ្តឹងយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធករណី បរិហាកេរ្ត៏ជាសាធារណៈ , កំហែងយកប្រាក់, និងញុះញង់ឲ្យមានការរើសអើង។
ករណីខាងលើនេះបងប្អូនប្រិយមិត្តប្រហែលជាដឹងហើយថាកាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ មានអ្នកលេងតាមបណ្តាញសង្គម ដែលមានគណនីឈ្មោះ Dalis Sat (ដាលីស សាទ) បានធ្វើការឡាយចោទប្រកាន់ថា លោកឧកញ៉ាបណ្ឌិត ឡាច សំរោង នាយកសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជំពាក់លុយថ្លៃកញ្ចក់និងបង្អួចមិនព្រមសង់ ដែលការបង្ហោះនេះគឺជារឿងបំពុលសង្គម និងកំពុងតែចោទប្រកាន់ផ្ទុយខុសពីការពិត។ ព្រោះដឹងហើយថាការសាងសង់ម៉ៅការដាក់កញ្ចក់ទ្វារឬបង្អួចប្រាកដជា មានកិច្ចសន្យាលាយលក្ខណ៍អក្សរ ហើយការម៉ៅការដាក់កញ្ចក់និងបង្អួចគីម៉ៅជាម៉ែត្រការ៉េ (មានន័យថា) លុយដែលត្រូវទូទាត់គឺទូទាត់ទៅតាមម៉ែត្រការ៉េដែលធ្វើបាន។ ហើយខាងសកលវិទ្យាល័យបានទូទាត់ប្រាក់គ្រប់ចំនួនទៅតាមម៉ែត្រការ៉េដែលវាស់ឃើញជាក់ស្ដែង។
ទោះបីជាយ៉ាងណាករណីនេះ ត្រូវបានអ្នកតំណាងនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា លោក ឈឿន សាវន ប្តឹងនិងស្នើសុំឲ្យស្ថាប័នច្បាប់ចាត់វិធានការនិងផ្តន្ទាទោសតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានប្រឌិតរឿងឲ្យបានធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់៕









No comments