ស្ត្រីរងគ្រោះ ស្នើសុំដល់ស្នងការថ្មី ជួយស្វែងរកជនសង្ស័យ ដែលបានសំរុកចូលដល់ក្នុងផ្ទះជួល និងព្រួតគ្នាវ៉ៃ យ៉ាងអណាធិបតេយ្យ ក្នុងសង្កាត់ទួលសង្កែ
ស្ត្រីរងគ្រោះ ស្នើសុំដល់ស្នងការថ្មី ជួយស្វែងរកជនសង្ស័យ ដែលបានសំរុកចូលដល់ក្នុងផ្ទះជួល និងព្រួតគ្នាវ៉ៃ យ៉ាងអណាធិបតេយ្យ ក្នុងសង្កាត់ទួលសង្កែ
ស្ត្រីរងគ្រោះម្នាក់រស់នៅផ្ទះជួល ក្នុងភូមិបឹងសាឡាងថ្មី សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយស្វែងរកជនសង្ស័យ ដែលបានសំរុកដល់ក្នុងផ្ទះជួល និងបានបង្កហិង្សាយ៉ាងអនាធិបតេយ្យ។
ករណីនេះបានបង្កឲ្យមានភ្ញាក់ផ្អើល នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ក្នុងចំណុចផ្ទះជួល ក្នុងភូមិបឹងសាឡាងថ្មី សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជនរង់គ្រោះឈ្មោះ ចាន់ រតនា ភេទស្រី ត្រូវបានជនសង្ស័យព្រួតគ្នាវាយយ៉ាងចាស់ដៃ និងមានរបួសស្នាមពេញមុខ រួចជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា៖ ជនសង្ស័យដែលប្រើហិង្សាគឺជាអតីតម្តាយក្មេក និងអតីតប្អូនថ្លៃ ខណៈស្ត្រីរង់គ្រោះ បានលែងលះគ្នាជាមួយអតីតស្វាមីរួចរាល់តាមផ្លូវច្បាប់ អស់រយៈពេលជាងមួយឆ្នាំមកហើយ។
ករណីនេះស្ត្រីដែលជាជនរងគ្រោះ ក៏បានបន្តឲ្យដឹងថា មុនកើតហេតុជនបង្កបានឆាតគំរាមកំហែង និងប្រើប្រាស់អួតឈ្មោះថា ប្តីធ្វើការជាធំ ហេតុដូចនេះស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយស្វែងរកជនសង្ស័យ ដែលបានគេចខ្លួនយកមកចាត់វិធានការតាមផ្លូវច្បាប់៕
No comments