គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងបន្តតាមដានបន្ថែមទៀត ក្នុងករណីហិង្សា នៅខណ្ឌឬស្សីកែវ និងផ្តល់ព័ត៌មាននៅពេលខាងមុខទៀត

    ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងបន្តតាមដានបន្ថែមទៀត ក្នុងករណីហិង្សា នៅខណ្ឌឬស្សីកែវ និងផ្តល់ព័ត៌មាននៅពេលខាងមុខទៀត

    នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសារបំភ្លឺជុំវិញករណីហិង្សានៅខណ្ឌឬស្សីកែវ ដែលបង្កដោយជនសង្ស័យចំនួនពីរនាក់។ ហើយករណីនេះឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបន្តតាមដានករណីនេះបន្ថែមទៀត ហើយផ្តល់ព័ត៌មាននៅពេលខាងមុខទៀត។

    នេះបើយោងតាមការបំភ្លឺ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងដូចនេះថា៖ «ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា៖ ក្រោយពីបានទទួលព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ ចាន់ រតនា ដែលរស់នៅភួមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ  រាជធានីភ្នំពេញ ដែលបានសំណូមពរតាមបញ្តាញសារព័ត៌មាន ស្នើសុំឲ្យស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ទើបកាន់តំណែងថ្មីជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ ពាក់ព័ន្ធនឹងករណី មានស្រ្តីម្នាក់ដែលជាអតីតម្តាយក្មេក និងបក្ខពួកម្នាក់ទៀតដែលបានសំរុកចូលដល់ក្នុងផ្ទះជួល និងព្រួតគ្នាវ៉ៃ យ៉ាងអណាធិបតេយ្យ ក្នុងសង្កាត់ប្ញស្សីកែវនោះមក ។ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាននេះហើយ ភ្លាមនោះក៏បានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីស្រាវជ្រាវជាបន្ទាន់។ ក្រោយពីទទួលបានបទបញ្ជានោះហើយ លោករអធិការនគរបាលខណ្ឌឬស្សីកែវ បានធ្វើការបំភ្លឺ និងបញ្ជាក់ថា ស្រ្តីរងគ្រៅះបានមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវនោះហើយក្រោយពីពេលកើតហេតុ។

    ជាមួយគ្នានោះប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ ក៏បានចេញលិខិតកោះហៅស្រ្តីជាម្តាយក្មេកដើម្បីចូលមកបំភ្លឺជុំវិញករណីហិង្សានេះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ ខណ្ឌឬស្សីកែវ នៅថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២៣ ខាងនេះ ដើម្បីដោះស្រាយ។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ ប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ ឈ្មោះ ចាន់ រតនា បានបំភ្លឺថា នៅថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២និង០៦នាទីរសៀល ស្ថិតក្នុងផ្ទះជួល ក្នុងភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ 
    រូបនាងកំពុងនៅផ្ទះជាមួយកូនប្រុស ឈ្មោះ ទូ កក្កដា អាយុ ៣ឆ្នាំ។ ពេលនោះឈ្មោះ ទ្រុយ ចន្ទ្រា អតីតម្តាយក្មេកនិងឈ្មោះ ញ៉ុង សភាព បានមកផ្ទះនាងក្នុងបំណងយកកូននាង ទៅនៅជាមួយពួកគេ ក្រោយកូនប្រុសរបស់គាត់បានលែងលះជាមួយស្រ្តីរងគ្រោះរួចហើយ។ ប៉ុន្តែនាងមិនព្រមឲ្យទៅនៅជាមួយពួកគេ ស្រាប់តែ ឈ្មោះ ទ្រុយ ចន្រ្ទា ស្ទុះទៅវាយលើរូបនាង បណ្តាលអោយមានស្នាមរបួសពេញមុខនិងបានយកជើងធាក់ចុងដង្ហើមទៀត។

    ជុំវិញបញ្ហានេះឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបន្តតាមដានករណីនេះបន្ថែមទៀត ហើយផ្តល់ព័ត៌មាននៅពេលខាងមុខទៀត ក្រោយស្រ្តីជាម្តាយក្មេក ចូលខ្លួនបំភ្លឺ នៅប៉ុស្តិ៍នគរបាលរដ្ឋប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន»៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ