ម្ចាស់ភាគហ៊ុនធំ នៃសកលវិទ្យាល័យឥន្រ្តវិជ្ជា ឯកឧត្តមបណ្ឌិត លី សាម៉េត ធ្វើសន្និសិទកាសែតបំភ្លឺ ជូនសារធារណះជន ជុំវិញការចោទប្រកាន់បរិហាបង្កាច់កេរ៍មកលើថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ
ម្ចាស់ភាគហ៊ុនធំ នៃសកលវិទ្យាល័យឥន្រ្តវិជ្ជា ឯកឧត្តមបណ្ឌិត លី សាម៉េត ធ្វើសន្និសិទកាសែតបំភ្លឺ ជូនសារធារណះជន ជុំវិញការចោទប្រកាន់បរិហាបង្កាច់កេរ៍មកលើថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ
នាព្រឹកថ្ងែទី0៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ម្ចាស់ភាគហ៊ុនធំនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) និងជាអធិការបតី នៃសកលវិទ្យាល័យបានធ្វើសន្និសិទកាសែត ជាសារធារណះបំភ្លឺជូនសារធារណះជន ជុំវិញការចោទប្រកាន់បរិហាបង្កាច់កេរ៍ ពីសំណាក់លោកស្រី សាទដាលីស ម្ចាស់ក្រុមហ៊ុនដាក់កញ្ចក់បង្អួច urban windoors មកលើថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ។
ក្នុងសន្និសិទ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត បានបំភ្លឺបញ្ជាក់ជូនដល់សាធារណៈជន ទ្រង់ឯកឧត្តម លោកជំទាវ ឲ្យបានជ្រាបថា មួយរយះកន្លងមកនេះមានគណនេយ្យហ្វេសប៊ុកមួយចំនួនបានធ្វេីការបង្ហោះផ្សាយបរិហារបង្កាច់កេរិ៍ចោទប្រកាន់លោកឧកញ៉ា ឡាច សំរោង នាយកសកលវិទ្យាល័យឥន្រ្តវិជ្ជា ថានៅជំពាក់លុយ ថ្លៃធ្វេីកញ្ចក់បង្អួច ដែលការបង្ហោះទាំងនោះ កំពុងតែប្រឌិតរឿងចោទប្រកាន់ខុសពីការពិត ដែលជាចេតនាញុះញ៉ង់។
ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា៖ ខាងសាលាបានធ្វេីការចុះកុងត្រា មានម៉ែត្រការ៉េជាភស្តុតាង បានសងប្រាក់គ្រប់ចំនួននៃតម្លៃម៉ែត្រការ៉េ ដែលជាងធ្វេីហេីយ ហើយការសងប្រាក់ គឺមានការបូកសរុបគ្រប់ចំនួនត្រឹមត្រូវទៅតាមការវាស់ជារម៉ែត្រការ៉េ។ មិនគួរណាម្ចាស់ក្រុមហ៊ុនម៉ៅការដាក់កញ្ចក់មិនមកវាស់និងបូកសរុបបែរជាបង្ហោះចោទប្រកាន់ខុសពីការពិតទៅវិញ។
លោកបណ្ឌិត លី សាម៉េត បានបន្តបន្ថែមទៀតថា ខាងម្ចាស់ក្រុមហ៊ុនដាក់កញ្ចក់ទ្វារបង្អួចគឺលោកស្រី សាទ ដាលីស ដែលបានធ្វេីការបង្ហោះផ្សាយបរិហារចោទប្រកាន់មកលេីនាយកសាលាថានៅជំពាក់លុយថ្លៃដាក់កញ្ចក់បង្អួច សុំឲ្យលោកស្រីដែលជាម្ចាស់ម៉ៅការចូលខ្លួនមកដោះស្រាយ វាស់ម៉ែតការ៉េ បើនៅខ្វះដូចការចោទប្រកាន់ខាងសាលានឹងសងគុណមួយជាដប់ តែបើគ្រប់ចំនួនហើយ នៅតែចោទប្រកាន់ទៀត យើងមិនអាចអត់ឳនឲ្យបាននោះទេ ព្រោះការចោទប្រកាន់បរិហារបង្កាច់កេរិ៍វាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសាលា នឹងកំពុងប៉ះពាល់ដល់សិស្សនិស្សិត។
សូមបញ្ជាក់ថា៖ ករណីនេះក្រោយពីមានការបង្ហោះផ្សាយចោទប្រកាន់តាមបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់លោកស្រី សាទ ដាលីស ម្ចាស់ក្រុមហ៊ុនដាក់កញ្ចក់បង្អួច urban windoors ភ្លាមៗនោះ លោក ឈឿន សាវន អ្នកតំណាងនៃសាកលវិទ្យាល័យឥន្រ្តវិជ្ជា ក៏បានដាក់បណ្តឹងប្ដឹង ម្ចាស់ក្រុមហ៊ុនដាក់កញ្ចក់បង្អួចទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យមានវិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលនិងបក្សពួកដែលបានបរិហារបង្កាច់កេរិ៍ជាសាធារណៈមកកាន់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ៕
No comments