លោកហេន ញ៉េន អ្នកគួកជេដីទំលាយថា ម្ចាស់ដីឃុបឃិតគ្នាជាមួយ ម្ចាស់ក្រុមហ៊ុនដីឡូត៍ មិនព្រមឲ្យប្រាក់ចំណេញទៅគាត់
លោកហេន ញ៉េន អ្នកគួកជេដីទំលាយថា ម្ចាស់ដីឃុបឃិតគ្នាជាមួយ ម្ចាស់ក្រុមហ៊ុនដីឡូត៍ មិនព្រមឲ្យប្រាក់ចំណេញទៅគាត់
រឿងរ៉ាវអាចនិងបន្តកើតឡើងខណៈពេលដែលមានអាសន្នបន់ថ្វាយដំរី ដល់ពេលបានជោគជ័យពងមាន់មិនឲ្យឆី អ្នករកស៊ីគួកជេដី លោក ហេន ញ៉េន បានលើឡើងថាលោក ប៊ុន ម៉ូវ ម្ចាស់ដី បានឃុបឃិតត្រូវរ៉ូវគ្នា ម្ចាស់ក្រុមហ៊ុនដីឡូត៍ អអិលភីស៊ីឌីវេឡុបមុិនឯ.ក ធ្វើបាបគាត់ជាអ្នករកស៊ីគួកជេដី ដោយមិនព្រមប្រគល់ប្រាក់ថ្លៃចំណេញ ដែលត្រូវបានមកឲ្យគាត់នោះទេ។
នេះបើយោងតាមលោក ហេន ញ៉េន អ្នកស៊ីគួកជេដីបានលើកឡើងប្រាប់សារព័ត៌មានឲ្យដឹងថា៖ លោក ប៊ុន ម៉ូវ មានដីទំហំជាងបួនហិតាត្រង់ចំណុច ភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និង បានព្រមព្រៀងធ្វើកិច្ចសន្យា ជាមួយលោក ហេន ញ៉េន អ្នកគួកជេក្នុងតម្លៃ 5$ ក្នុងមួយម៉ែត្រការ៉េ ហើយលោកហេន ញ៉េន លក់បានក្នុងតម្លៃ 6$ក្នុងមួយម៉េត្រការ៉េ ប៉ុន្តែពេលដែលលក់ដីបានលុយ ស្រាប់តែលោក ប៊ុន ម៉ូវ ម្ចាស់ដីមិន ព្រមឲ្យលុយថ្លៃចំណេញនោះទេ ពោលគឺ បំពានលើកិច្ចសន្យាដែលបានធ្វើមុខអាជ្ញាធរពាក់ព័ន្ធ។
ករណីនេះសារព័ត៌មានបានទំនាក់ទំនងសុំការបំភ្លឺពីលោក ប៊ុន ម៉ូវ ម្ចាស់ដី លោកបានឲ្យដឹងថា៖ លោកមានលុយឯណាឲ្យបើក្រុមហ៊ុនដីឡូត៍ ដែលទិញដីនោះមិនមានលុយឲ្យផង ហើយលោកក៏រងគ្រោះដោយសារម្ចាស់ក្រុមហ៊ុនមិនមានឲ្យគាត់គ្រប់គ្រាន់។
ទោះយ៉ាងណាករណីខាងលើនេះលោកហេន ញ៉េន ដែលអះអាងថាខ្លួនចាញ់បោកម្ចាស់ដី បានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយបញ្ហាខាងលើនេះផង ព្រោះម្ចាស់ដីបានបោកប្រាស់ទំនុកចិត្តគាត់៕
No comments