អីយ៉ាសម៉េចចេះ! លោកស្រី សាទ ដាលីស ដែលល្បីល្បាញយំស្រែកតាមបណ្តាញសង្គម ចោទគេចោទឯងថាមិនឲ្យលុយ ពេលនេះរង់បណ្តឹងរឿង «រំលោភលើទំនុកចិត្ត» ចេញសែកស្អុយ
អីយ៉ាសម៉េចចេះ! លោកស្រី សាទ ដាលីស ដែលល្បីល្បាញយំស្រែកតាមបណ្តាញសង្គម ចោទគេចោទឯងថាមិនឲ្យលុយ ពេលនេះរង់បណ្តឹងរឿង «រំលោភលើទំនុកចិត្ត» ចេញសែកស្អុយ
មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ លោកស្រី សាទ ដាលីស ម្ចាស់ក្រុមហ៊ុនម៉ៅការដាក់កញ្ចក់ URBAN WINDOORS «អឺបឺន វីនដ័រ» ដែលកំពុងល្បីល្បាញខាងស្រែកត្រហ៊ោយំ ចោទគេចោទឯងតាមបណ្តាញសង្គមហ្វេសប៊ុកថាឲ្យលុយមិនគ្រប់ថ្លៃដាក់កញ្ចក់ ពេលនេះបែរជាមករង់បណ្តឹងពាក់ព័ន្ធករណី «រំលោភលើទំនុកចិត្ត» ចេញសែកស្អុយ សែកអត់លុយ ខ្ទង់ជិត២មុឺនដុល្លារ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលបានបំរុងសម្លាប់ខ្លួនដោយសារចាញ់បោកលុយបានឲ្យដឹងថា៖ បុគ្គល ឈ្មោះ សាទ ដាលីស បានមកលួងលោមខ្ចីប្រាក់ ១មុឺន ៥ពាន់ដុល្លារ ដោយសន្យាថារយៈមួយខែសងវិញ តែរហូតមកដល់ពេលនេះ ឈ្មោះ សាទ ដាលីស មិនព្រមសងនោះទេ ហើយថែមទាំងចេញសែកស្អុយ ចំនួនទឹកប្រាក់ ១មុឺន ៨ពាន់ដុល្លារ ឲ្យទៅបើកលុយ ហើយឈ្មោះ សាទ ដាលីស រូបនេះបានដេញអោយម្ចាស់បំណុលឲ្យប្តឹងដល់ណាប្តឹងទៅ។
ដោយសារការឆបោក ពីសំណាក់ បុគ្គល សាទ ដាលីស ជនរងគ្រោះក៏ដាក់បណ្តឹងនិងបានស្នើសុំឲ្យកងរាជអាវុធហត្ថ ចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះបុគ្គល សាទ ដាលីស និងទាមទារសំណងជំងឺចិត្តប្រមាណជា ៥ពាន់ដុល្លារ។
ទោះយ៉ាងណាករណីខាងលើនេះ ខាងសារព័ត៌មានយើងក៏មិនអាចសុំការបំភ្លឺពីសំណាក់លោកស្រី សាទ ដាលីស បាននោះទេ ខណៈដែលទូរស័ព្ទមិនមានការឆ្លើយតប៕
បើយោងលិខិតកោះហៅលេខ ៨០៦/លក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ បានអញ្ជើញលោកស្រី សាទ ដាលីស ភេទស្រី ស្នាក់នៅ ផ្លូវ២០៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឲ្យចូលមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលខ្លួនមកបំភ្លឺជុំវិញបញ្ហាផ្ទាល់ខ្លួន តាមពាក្យបណ្តឹងព្រហ្មទណ្ឌរបស់ឈ្មោះ អ៊ូ ណាឡា។
ករណីខាងលើនេះយើងមិនដឹងថាជោគវាសនារបស់លោកស្រី សាទ ដាលីស ដែលល្បីល្បាញក្នុងបណ្តាញសង្គម ផ្នែកស្រែកយំរូបនេះ អាចគេចផុតពីសំណាញ់ ច្បាប់បានដែរឬយ៉ាងណានោះទេ ខណៈដែលបុគ្គលមួយចំនួនដែលបានប្រព្រឹត្តអំពើឆបោកជាច្រើនត្រូវបានតុលាការចាប់បញ្ជូនទៅពន្ធនាគារជារើយៗ៕
No comments