សមត្ថកិច្ចឃាត់ខ្លួនជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គវនវាសី ចន្ទ មុនី ទៅទេសនានៅខេត្តកំពត
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihbE7Y602SZ6j_kmX69K9Q4WYACqGgY_2tCZmQgTqfOc3jmczH1wgGZ97hOhlp2GsGQ7ld90h8i51Qvhj-aBt_4ENF9u19SW8YPg7ZyyYAXpxu9DaIG_lqTDtRz7ynPtZDq3NEbcyIsHII3kHN2TJ16Zsp3MJdTE2mWZc90HLJgBUyOHc7pD8FWQ_ChS0/s1600/Picsart_23-11-01_15-45-12-496.jpg)
សមត្ថកិច្ចឃាត់ខ្លួនជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គវនវាសី ចន្ទ មុនី ទៅទេសនានៅខេត្តកំពត
ថ្មីៗនេះ មានព្រះរាជសារក្លែងក្លាយមួយត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម ដោយព្រះរាជសារនោះនិមន្ដ ព្រះធម្មវនវាសី ចន្ទ មុនី ដើម្បីទៅសម្ដែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនរបស់អង្គព្រះមហាក្សត្រ នៅស្រុកអង្គរជ័យ ខេត្តកំពត។
ក្រោយក្រសួងព្រះបរមរាជវាំង ចេញមកបដិសេធព្រះរាជសារនោះ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវជាបន្ដបន្ទាប់ ដើម្បីស្វែងរកប្រភពដែលក្លែងព្រះរាជសារនោះ។
មន្ដ្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឲ្យដឹងថា ក្រោយបើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ។ ជនសង្ស័យឈ្មោះ ហាក់ ឧត្តម។
ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោក នៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវនវាសី ចន្ទ មុនី ទៅសម្តែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។
ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្ន ចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឲ្យខ្លួនក្លាយជាឈ្នាន់ បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCgsU3-4Yu-OjlVkGBxsM4Bnb42KfAluHlq4F70Yfz-rFzL8PvEDropQdfuxQEINt3976wx3e6qKQBU93Mqrr7ylqcmsWIe73bU87_FTTY4DSej7Twk_EVtnNYQ046hH4um4U45l6WzLEqB5K2TFClXc1S9v-EiseHkMnm7JCzCWtTXK-jhuaiuKtERX8/s1600/FB_IMG_1698828189506.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9moi_y4gemAkBWClbxUVAvmYsnDY2oMFbJQdcETkvibjAG-eh3z46NkYJqJgu_nGz1508f6Mn6xTn79jF0nrYLEEVuL97iGCvCzhrPdkyBdNjugmXa8hYKRo4mbOVvQNGhXb3xx5XWAQbafkJvkMAcGcCNrx8ZHtVTB330BFCBMbNjATLSdY75_rogj0/s1600/FB_IMG_1698828191666.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxMzdo-_DvsM0fX6wbu1ceXj4kKw2NgzCNpTaabDB475xcT4HV7PFzoAXWBeGOdYjWijuyhBOczlM5m0jenICMmp4C-hBwutj-meJ-1Fb3ZyJiyp4xiHU49NCoNJYLC43Q_UVoXFtMGzdkrLPnAV46ovwdC_bTiHET8psko17_VpvKgCVMFg_pY9vzEtU/s1600/FB_IMG_1698828193641.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDQPvw52Yr9nKZp39kPL8W_2IVDCbxNZ-O9IBMBLlGTUtZnwIekcbbH__mEst8rURFRNnHdTb2UnHvsqghSyGXxFSheXk_hTHdvbDPe6JJLMP6ikuylSCdAkcQ7EcYCnNcvP93h2q6z_VRrw1LqnmEtNkXzK-zLeD3-eqe_2LULI9lRLhn7Y8Pyj2udhk/s1600/FB_IMG_1698828196117.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU1vLCLT5DGiCMZ-wMrAVqUPpkvPpIaVkcH6WfP776bL-tw2ayJL2cW6snrty9YtSbHzHC8hP24zVXUvw_JovuyUZQOd7l8vX9ILmc64BPY8bklxcbuj8MyL2m94sCYBPpkp2bC8aeMmXASFSSIbJBOlKKNNnxGEotiTiuEGSYKiCSY9QMDMNBOr6KvNU/s1600/FB_IMG_1698828198930.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh47AAi7KdUubW9jTSgV9LWmdaIbU1t0Zel-_MhcbZxp8DSzYq77FbKFPZCITgM6pmcydlH7fq5xjGP10BpDwT0FtMS3kCcOpVS9FiXQNL9umZNQYkJj6QI3MwgM7_Wnvvh0W49CSrnOciAt9FQlRthvz8sOFIM4NQtl3okjDyfZJeGRJo_2ltg21ppXkQ/s1600/FB_IMG_1698828202061.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcAVW41Q-ldkri3UwMnQutyDbzPUC_-YFOrUDUlDFALEzfeyxtUiFrItGBB3Vo-S1qqF4IQfe9vdyl4-y5RaRK2DacBG8XMxWDGR6NwY651TwDOc6txa6aLAQfvc6rIoY3RlpQWUApgYdSdEzpshOCQTCCzdJ6EftIee7ukOTdSVDlT1SoManIFGmwdp8/s1600/FB_IMG_1698828206766.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7zWlAioO7H-Nqk3fQxR8hKHeGK8yOmEzb1RuejV_uXdxhBbNeacfUKNSn8FXFRXnAC8QG7vvJ674M_JRAol0zu9QnAAYV_rm1Jz5xYaCXEmwsGyNbGBX0zXBZDdlRfe8de0y7_TgTc3oFGe76wJLHv0RHo7e6xN8v5nvPQijfaA69lN6MWRZRiMcZH8c/s1600/FB_IMG_1698828211871.jpg)
No comments