គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បែកក្លិនស្អុយ! ប្រធានការិយាល័យរៀបចំដែនដី ស្រុកពញាឮ ចាក់ដីរំលោភយកច្រាំងទន្លេសាងសង់ជាភូមិគ្រិះ បានដោយរំភើយ

    បែកក្លិនស្អុយ! ប្រធានការិយាល័យរៀបចំដែនដី ស្រុកពញាឮ ចាក់ដីរំលោភយកច្រាំងទន្លេសាងសង់ជាភូមិគ្រិះ បានដោយរំភើយ

    បែកក្លិនស្អុយ! លោក ហ៊ាង គង់ផេង ដែលមានតួនាទីជាប្រធានការិយាល័យនគរូបនីយកម្មសំណង់ និងភូមិបាល នៃ ស្រុកពញាឮ ខេត្តកណ្តាល បានកំពុងតែចាក់ដីរំលោភលុបយកច្រាំងទន្លេ បានដោយរំភើយ ថែមទាំងសាងសង់ភូមិគ្រឹះដល់ធំស្គឹមស្កៃ ដោយគ្មានខ្លាចបុណ្យបាបបន្តិចសោះឡើយ។

    យោងតាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន «កងមាស» ទើបទទួលបានថ្មីៗនេះ បានរៀបរាប់ឲ្យដឹងថា៖ ច្រាំងទន្លេត្រង់ចំនុចភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ត្រូវបានលោក ហ៊ាង គង់ផេង ប្រធានការិយាល័យនគរូបនីយកម្មសំណង់ និងភូមិបាល នៃ ស្រុកពញាឮ ខេត្តកណ្តាល បានប្រេីអំណាចខ្លួនចាក់ដីរំលោភយកចំណីទន្លេជម្រៅជិត៣០មែត្រ មកធ្វើជាកម្មសិទ្ធិបុគ្គលខ្លួនឯង ព្រមទាំងសាងសង់ភូមិគ្រឹះដ៏ដំស្គឹមស្គៃ និងផ្ទះលំហែរ ដោយពុំមានអាជ្ញាធរមកចុះហាមឃាត់សោះឡេីយ។

    ប្រភពដដែលបានបានឲ្យដឹងទៀតថា៖ ប្រធានការិយាល័យនគរូបនីយកម្មសំណង់ និងភូមិបាល នៃ ស្រុកពញាឮ រូបនេះមិនត្រឹមតែចាក់ដីរំលោភយកច្រាំងទន្លេមក ធ្វើជាកម្មសិទ្ធិនោះ គឺបានបុកគ្រឹះធ្វើជារបងថ្មហ៊ុមព័ទ្ធចូលផ្ទៃទន្លេយ៉ាងធ្ងន់ធ្ងរថែមទៀត ហើយ ការប្រព្រឹត្តសកម្មភាពរំលោភបំពានបែបនេះ គឺជាគំរូដ៏សែនអាក្រក់ទៀតផង។

    ទាក់ទិនករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងសុំការបំភ្លឺពីលោក ហ៊ាង គង់ផេង ប្រធានការិយាល័យនគរូបនីយកម្មសំណង់ និងភូមិបាល នៃ ស្រុកពញាឮ លោកហ៊ាង គង់ផេង បានរៀបរាប់ថា៖ «ដីមួយកន្លែងនេះគឺជាដីអ្នកប្រកបរបរនេសាទ ហើយរបងនេះបានធ្វើតាំងតែពីឆ្នាំ២០១៦ មកម្ល៉េះ ហើយលោក ហ៊ាង គង់ផេង ប្រធានការិយាល័យនគរូបនីយកម្មសំណង់ រូបនេះ បានធ្វើរបងតពី របងចាស់ ពោលគឺគ្រាន់តែធ្វើរបងខាន់ព្រំដីតែប៉ុណ្ណោះ»។

    អភិបាលស្រុកពញាឮ លោក ថន សុវណ្ណា ក៏បានប្រាប់សារព័ត៌មានថា ដីនោះ គឺលោក ហ៊ាង គង់ផេង ប្រធានការិយាល័យនគរូបនីយកម្មសំណង់ ទិញតពីគេ ចំពោះទាក់ទិនទៅនឹងការសាងសង់រំលោភយកច្រាំងទន្លេលោកអភិបាលស្រុកមិនបានបំភ្លឺនោះទេ ពោលគឺឲ្យសារព័តមានយើងទំនាក់ទំនងសួរទៅកាន់លោក ហ៊ាង គង់ផេង ប្រធានការិយាល័យនគរូបនីយកម្មសំណង់ វិញទៅ។

    តាមការលើកឡើងរបស់លោក ហ៊ាង គង់ផេង ប្រធានការិយាល័យនគរូបនីយកម្មសំណង់ ដែលកំពុងតែបែកធ្លាយក្លិនស្អុយ ហាក់បីដូចជាបំភ្លឺដោះសារ ផ្ទុយពីរូបភាពនិងសកម្មភាពជាក់ស្តែងដែលខ្លួនកំពុងតែប្រព្រឹត្ត ខណៈដែលលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ក៏កំពុងតែមានលក្ខណៈសកម្មភាពលាក់បាំង ដោយពុំហ៊ានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានយើងនោះទេ។

    ករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនស្នេីរសុំ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមមេត្តាចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យវាស់វែងនិងចាត់វិធានការណ៍តាមផ្លូវច្បាប់។

    ប្រជាពលរដ្ឋសូមអំពាវនាវដល់ក្រសួង ធនធានទឹក ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី និងមន្ទីរជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច វាស់វែងចំពោះការសាងសង់រំលោភយកច្រាំងទន្លេពីសំណាក់លោក ហ៊ាង គង់ផេង ដែលមានតួនាទីជាប្រធានការិយាល័យនគរូបនីយកម្មសំណង់ និងភូមិបាល នៃ ស្រុកពញាឮ ខេត្តកណ្តាល ផងទាន។

    អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរ និងសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ