គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បែកធ្លាយធំ! មន្ត្រីសាលាក្រុងបាត់ដំបង លោក ឯម រិទ្ធ យកដីគណបក្សប្រជាជន ចំនួន៥០ហិចតា ជួលឱ្យប្រជាពលរដ្ឋក្នុងតម្លៃ ១មុឺន ២ពាន់បាត ក្នុង១ហិចតា

    បែកធ្លាយធំ! មន្ត្រីសាលាក្រុងបាត់ដំបង លោក ឯម រិទ្ធ យកដីគណបក្សប្រជាជន ចំនួន៥០ហិចតា ជួលឱ្យប្រជាពលរដ្ឋក្នុងតម្លៃ ១មុឺន ២ពាន់បាត ក្នុង១ហិចតា

    ខេត្តបាត់ដំបង៖ ដីរបស់គណបក្សប្រជាជនកម្ពុជា ក្រុងបាត់ដំបង ចំនួន ៥០ហិចតា ស្ថិតនៅទីតាំងភូមិអូរម៉ាល់ សង្កាតអូរម៉ាល់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានលោក ឯម រិទ្ធ មន្ត្រីសាលាក្រុងបាត់ដំបង ជួលទៅឱ្យប្រជាពលរដ្ឋដោយយកតម្លៃថ្លៃឈ្នួល ១មុឺន ២ពាន់បាត ក្នុង១ហិចតា និងរយៈក្នុងមួយឆ្នាំ ដែលតម្លៃជួលនេះគិតជាលុយថៃ។

    ការបែកធ្លាយនៃការយកដីរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៥០ហិចតា ពីសំណាក់លោក ឯម រិទ្ធ ត្រូវបានបងប្អូនប្រជាពលរដ្ឋនៃសង្កាត់អូរម៉ាល់ បានរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើង ហើយខាងអង្គភាពយើងបានចុះទៅទីតាំងផ្ទាល់ផងដែរ។

    ដោយយោងតាមការបំភ្លឺពីមន្ត្រីម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ ដីគណបក្សប្រជាជនកម្ពុជាដែលលោក ឯម រិទ្ធិ មន្ត្រីសាលាក្រុងបាត់ដំបង ភាគច្រើនគឺជួលឲ្យទៅឲ្យពលរដ្ឋដែលមកពីឆ្ងាយ ចំណែកឯកលុយបានពីការជួល រាប់សិបម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ត្រូវបានលោក ឯម រិទ្ធិ យកដាក់ហ៊ោប៉ៅធ្វើសេដ្ឋីយ៉ាងរំភើយ។

    ករណីនេះ ខាងសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅកាន់លោក ឯម រិទ្ធិ តែមិនមានការបំភ្លឺ នោះទេ ពោលគឺលោកឆ្លើយថា អោយទៅសួរមេបក្សខេត្តទៅ!

    អភិបាលក្រុងបាត់ដំបង លោក លាង វាសនា មិនអាចសុំការបំភ្លឺបានទេ ដោយលោកឆ្លើយថាជាប់រវល់ ទោះសារព័ត៌មានយើងព្យាយាមទំនាក់ទំនងជាច្រើនលើកច្រើនសាក៏លោកអភិបាលក្រុង រូបនេះ មិនលើកទូរស័ព្ទនោះដែរ។

    ពាក់ព័ន្ធទៅនឹងករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនសូមសំណូមពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មេត្តាចាត់វិធានការស៊ើបអង្កេតករណីលោក ឯម រិទ្ធ មន្ត្រីនៃសាលាក្រុងបាត់ដំបងដែលបានយកដីគណបក្សប្រជាជនកម្ពុជាចំនួន ៥០ហិចតា មកជួលអោយបងប្អូនប្រជាពលរដ្ឋដោយយកឈ្នួល ១មុឺន ២ពាន់បាត ក្នុងមួយហិកតា៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ