សមាគមមនុស្សធម៌ និងវប្បធម៌ខ្មែរ ដែលដឹកនាំដោយព្រះឃោសាវិមុត្តិ មឿន សុទ្ធា ជាប្រធានសមាគម បានរួមគ្នាជាឯកច្ឆន្ទ ប្រារព្ធកម្មពិធីបុណ្យផ្កាសាមគ្គី ដើម្បីដង្ហែរព្រះត្រៃបិដកទៅកាន់ប្រទេសឥណ្ឌា
សមាគមមនុស្សធម៌ និងវប្បធម៌ខ្មែរ ដែលដឹកនាំដោយព្រះឃោសាវិមុត្តិ មឿន សុទ្ធា ជាប្រធានសមាគម បានរួមគ្នាជាឯកច្ឆន្ទ ប្រារព្ធកម្មពិធីបុណ្យផ្កាសាមគ្គី ដើម្បីដង្ហែរព្រះត្រៃបិដកទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ព្រះឃោសាវិមុត្តិ មឿន សុទ្ធា ប្រធានសមាគមមនុស្សធម៌ និងវប្បធម៌ខ្មែរ ព្រមទាំងឧត្តមទីប្រឹក្សា ទីប្រឹក្សា និងសមាជិក សមាជិកាគ្រប់រូប បានសហការគ្នា ជាឯកច្ឆន្ទ ប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីដង្ហែរទៅកាន់ប្រទេសឥណ្ឌា នៅអារាមវត្តបទុមវតីរាជវរារាមរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។
ក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត ដួង អក្ខរា អគ្គនាយកស្ថានីយ៍ទូរទស្សន៍អនឡាញS.A TVHD និងជា
អគ្គលេខាធិការដ្ឋានរង សមាគមសម្ព័ន្ធយុវជនអាហារូបករណ៍ "ស២" និង
ប្រធានផែន សាខា កិត្តិយស ផែនសហគ្រិនវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ព្រមទាំងទីប្រឹក្សា ជំនួយការ អនុប្រធាន ប្រធានក្រុម សមាជិកសមាជិកាទាំងអស់ ដើម្បីសម្តែងនូវការសោមនស្សរីករាយយ៉ាងក្រៃលែងជាទីបំផុតចំពោះសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះរាជាគណៈថ្នាក់ទោក្នុងនាមជាពុទ្ធបរិស័ទក្រោមម្លប់ពុទ្ធសាសនាតែមួយ។
គួរបញ្ជាក់ផងដែរថា សម្តេចព្រះមហាវិមលធម្ម ហ៊ូ ឈីវនាថ ព្រះរាជាគណៈថ្នាក់ទោ ត្រូវបានព្រះករុណាសម្តេច ព្រះនរោត្ត សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទាន នូវគោរមងារជា សម្តេចព្រះមង្គលមុនីរង្សី កាលពីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣ កន្លងទៅនេះ ដោយព្រះរាជក្រឹត្យ។
សមាគមមនុស្សធម៌ និងវប្បធម៌ខ្មែរបានបង្កើតឡើងមកតាំងពីថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០១៩ មកទល់ពេលនេះមានរយ:ពេល៤ឆ្នាំទៅហើយក្នុងវិស័យពុទ្ធចក្រ សម្រាប់បំពេញកិច្ចការជាមហាកុសលនានា ជាពិសេសក្នុងអំពើសប្បុរសធម៌ មនុស្សធម៌ផងដែរ៕
No comments