គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    វិទ្យាល័យហ៊ុនសែនពាមជីកង តម្រូវឲ្យសិស្សបង់លុយ ៦០មុឺន ដល់ ១លានរៀលក្នុងសិស្សម្នាក់ គឺជាគោលការណ៍របស់ក្រសួង ដើម្បីយកលុយទាំងនោះ ឧបត្ថម្ភលើប្រាក់ខែយគ្រូបង្រៀន

    វិទ្យាល័យហ៊ុនសែនពាមជីកង តម្រូវឲ្យសិស្សបង់លុយ ៦០មុឺន ដល់ ១លានរៀលក្នុងសិស្សម្នាក់ គឺជាគោលការណ៍របស់ក្រសួង ដើម្បីយកលុយទាំងនោះឧបត្ថម្ភលើប្រាក់ខែគ្រូបង្រៀន

    ដោយសារជីវភាពក្រលំបាក ប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្ស នៃឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានត្អូញត្អែរប្រាប់សារព័ត៌មានថារូបគាត់គ្មានលុយ គ្មានលទ្ធភាពឲ្យកូនរៀននោះទេ ព្រោះតម្លៃថ្លៃសាលា ដែលវិទ្យាល័យហ៊ុនសែនពាមជីកងជំនាន់ថ្មី តម្រូវឲ្យរូបគាត់បង់ថ្លៃសាលាចំនួន ៦០មុឺនរៀល ដោយសិស្សខ្លះមានជីវភាពគ្រួសារសមរម្យ គឺតម្រូវឲ្យបង់ ចំនួន ១លានរៀល ក្នុងសិស្សម្នាក់។

    ប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្សដដែលបានបន្តឲ្យសារព័ត៌មានដឹងថា៖ ប្រសិនបើជាសិស្សណាម្នាក់ ឬអាណាព្យាបាលរូបណាមិនទាន់មានលុយគ្រប់ថ្លៃបង់សាលា គឺអាណាព្យាបាលសិស្សរូបនោះក៏អាចបង់រំលោះជាតំណាក់កាលបានដែរ (ពោលគឺអាចបង់រំលោះបានដូចជាម៉ូតូឡាន ឬដីឡូត៍ជាដើម)។

    ករណីនេះមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម លោក កុក ស៊ីជឿន ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ពោលគឺឲ្យទំនាក់ទំនងទៅកាន់ប្រធានការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលស្រុកកងមាស វិញទៅ ទើបដឹងរឿងហ្នឹងច្បាស់។

    លោកស្រី ជោត សុម៉ាលី ប្រធានការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលស្រុកកងមាស បានប្រាប់សារព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា «ការតម្រូវយកលុយថ្លៃសាលាពីសិស្ស គឺជាគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ព្រោះនេះគឺជាវិទ្យាល័យជំនាន់ថ្មី ដូច្នេះត្រូវតែឲ្យអាណាព្យាបាលជួយជាបដិភាគ ដើម្បីយកលុយទាំងនោះ ឧបត្ថម្ភលើប្រាក់ខែយគ្រូបង្រៀន និងទុកបង់ថ្លៃទឹក បង់ថ្លៃភ្លើងជាដើម» ហើយការបង់ប្រាក់នេះគឺមិនមានការបង្ខិតបង្ខំនោះទេ គឺឲ្យសម្រេចជាការស្ម័គ្រចិត្ត។

    នាយកវិទ្យាល័យហ៊ុនសែនពាមជីកង នៃស្រុកកងមាស ខេត្តកំពង់ចាម លោក ទូច វុទ្ធី ក៏បានបំភ្លឺប្រាប់សារព័ត៌មានយើងដែរថា៖ «ការតម្រូវឲ្យអាណាព្យាបាលសិស្សបង់ថ្លៃសាលាគឺមិនមែនសាលាធ្វើតាមតែចិត្តនោះទេ គឺសាលាធ្វើតាមគោលការណ៍របស់រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា» ហើយការបង់លុយក៏អាចអនុគ្រោះបានចំពោះសិស្សដែលមានប័ណ្ណក្រីក្រ ឬមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានថាជាសិស្សក្រីក្រ ចំណែកឯសិស្សណាដែលមានជីវភាពធម្មតាគឺបង់លុយធម្មតា ហើយក៏អាចបន្ធូរបន្ថយបានទៅតាមការជាក់ស្ដែង។

    បើយោងតាមការលើកឡើងពីសំណាក់លោកស្រីប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកកងមាស និងលោកនាយកវិទ្យាល័យហ៊ុនសែនពាមជីកង ថាលុយដែលយកពីសិស្ស គឺទុកឧបត្ថម្ភលើប្រាក់ខែគ្រូបង្រៀន និងទុកគ្រាន់បង់ថ្លៃទឹក បង់ថ្លៃភ្លើង សូមរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមមេត្តាជួយសម្រូបសម្រួលឲ្យសិស្សដែលបានរៀននៅវិទ្យាល័យហ៊ុនសែនពាមជីកង បានចូលរៀនធម្មតាដោយមិនចាំបាច់បង់ប្រាក់ថ្លៃឈ្នួលផង។

    ពលរដ្ឋស្នើសុំដល់សម្តេច ហ៊ុន ម៉ាណែត ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ជួយពិនិត្យមើលប្រាក់ខែលោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនពាមជីកងជំនាន់ថ្មីផង ថាតើលោកគ្រូអ្នកគ្រូទាំងនោះសព្វដង បើកប្រាក់ខែតាមរយៈណា ហើយលុយប្រាក់ខែដែលបើកសព្វដងនោះជាលុយរបស់អាណាព្យាបាលសិស្ស ឬក៏ជាលុយរបស់រដ្ឋ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ