បែកធ្លាយ! ទីតាំងឆ្នោតវៀតណាមខុសច្បាប់ បង្គប់លាក់ខ្លួន ក្រោមស្លាកយីហោ ឆ្នោតឡូតូលាភមហាសម្បត្តិ
បែកធ្លាយ! ទីតាំងឆ្នោតវៀតណាមខុសច្បាប់ បង្គប់លាក់ខ្លួន ក្រោមស្លាកយីហោ ឆ្នោតឡូតូលាភមហាសម្បត្តិ
ប្រិយមិត្តជាទីគោរពរាប់អាន! ពេលនេះបែកធ្លាយ ទីតាំងល្បែងស៊ីសងខុសច្បាប់កន្ទុយលេខវៀតណាម មួយកន្លែងបានកំពុងតែសម្ងំលាក់ខ្លួន ធ្វើសកម្មភាពល្មើសច្បាប់ក្រោមស្លាកយីហោឆ្នោតឡូតូ លាភមហាសម្បត្តិ។
នេះបើយោងប្រភពព័ត៌មាន ដែលអង្គភាពយើងទើបទទួលបាននៅរសៀលថ្ងៃទី១៣មីនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា៖ នៅចំណុចក្នុងផ្ទះលេខ 7B ផ្លូវ228 សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានលួចលាក់បង្កើតបទល្មើសលក់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ ដែលករណីគឺដើមហេតុធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។
ប្រភពព័ត៌មានដដែលក៏បានបង្ហាញឲ្យដឹងថា៖ ទីតាំងបង្កើតបទល្មើស ល្បែងស៊ីសងកន្ទុយឆ្នោតវៀតណាម ខុសច្បាប់មួយកន្លែងនេះ បានកំពុងតែប្រើប្រាស់រូបភាពបន្លំភ្នែកសមត្ថកិច្ច ដោយជ្រកកោនក្រោមយីហោ ឆ្នោតឡូតូ លាភមហាសម្បត្តិ។
ករណីនេះប្រជាពលរដ្ឋ ស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដែលមានលោកអភិបាលខណ្ឌបឹងកេងកង រួមទាំងលោកអធិការខណ្ឌ មេត្តាបញ្ចេញកម្លាំងជំនាញចុះពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងខាងលើនេះផង៕
No comments