តើក្រសួងសុខាភិបាលកម្ពុជា គួរតែមានវិធានការទប់ស្កាត់ ឬ ក៏គាំទ្រ ចំពោះការនាំចូល និងចែកចាយផលិតផលបណ្តុះប្រដាប់ភេទ និងបង្កើតអារម្មណ៍ផ្លូវភេទឲ្យខ្លាំងខុសពីធម្មតា
តើក្រសួងសុខាភិបាលកម្ពុជា គួរតែមានវិធានការទប់ស្កាត់ ឬ ក៏គាំទ្រ ចំពោះការនាំចូល និងចែកចាយផលិតផលបណ្តុះប្រដាប់ភេទ និងបង្កើតអារម្មណ៍ផ្លូវភេទឲ្យខ្លាំងខុសពីធម្មតា
ផលិតផលបណ្តុះប្រដាប់ភេទឲ្យធំជាងមុន ឲ្យវែងជាងមុន ក្នុងរយៈពេលបីថ្ងៃយ៉ាងតិច និងអាចបង្កើតឲ្យមានអារម្មណ៍ផ្លូវភេទខុសពីធម្មតា កំពុងមានការនាំចូល យ៉ាង គគ្រឹកគគ្រេង និងកំពុងបន្តចែកចាយយ៉ាងអាណាធិបតេយ្យ ពាសពេញបណ្តាញសង្គម ខណៈក្រសួងសុខាភិបាលកម្ពុជា ក៏កំពុងតែបន្តភាពស្ងប់ស្ងាត់ ហាក់គ្មានការព្រួយបារម្ភបន្តិចសោះ ចំពោះសុខភាពសាធារណៈ។
តាមប្រភពព័ត៌មានឃើញថា៖ បច្ចុប្បន្នមានគណនីហ្វេសប៊ុក លី ឧត្តម និងបុគ្គលឈ្មោះ លី ឧត្តម ដែលគេដឹងថាជាអតីតអ្នកសិល្បៈ និងសព្វថ្ងៃជាអ្នករកស៊ី អនឡាញដល់មានប្រជាប្រិយភាព និងបក្សពួកមួយចំនួន កំពុងតែនាំចូលនិងចែកចាយយ៉ាងគគ្រឹកគគ្រេងនូវផលិតផលបណ្តុះប្រដាប់ភេទឲ្យធំជាងមុន ឲ្យវែងជាងមុន ក្នុងរយៈពេលបីថ្ងៃយ៉ាងតិច និងអាចបង្កើតឲ្យមានអារម្មណ៍ផ្លូវភេទខុសពីធម្មតា ដែលផលិតផលនោះមានលក្ខណៈជាសាប៊ូ និងមានឈ្មោះ HN។
យ៉ាងក្តីផលិតផលសាប៊ូបណ្តុះប្រដាប់ភេទឲ្យធំវែងជាងមុនក្នុងរយៈពេលខ្លី និងអាចបង្កើតឲ្យមានអារម្មណ៍ផ្លូវខុសពីធម្មតា ខាងសារព័ត៌មានយើង បានទំនាក់ទំនងទៅកាន់លេខទូរស័ព្ទដែលមាននៅលើផេក ដែលកំពុងចែកចាយផលិតផលទាំងនោះដើម្បីសុំការបំភ្លឺ ជុំវិញច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល តែមិនមានការបំភ្លឺនោះទេ ខណៈលោកលី ឧត្តម ខាងសារព័ត៌មានយើងក៏មិនមានលេខទំនាក់ទំនងដើម្បីសុំការបំភ្លឺនោះដែរ។
ចំណែកឯក្រសួងសុខាភិបាលកម្ពុជា ក៏មិនទាន់ឃើញមានការបំភ្លឺ ឬទប់ស្កាត់នោះដែរ ចំពោះផលិតផល សាប៊ូ HN ដែលកំពុងនាំចូល និងកំពុងចរាចរចែកចាយ យ៉ាងទូលំទូលាយ ទូទាំងប្រទេសកម្ពុជា នេះហាក់ដូចជាប្រងើយកន្តើយខ្លាំងមែនទែន។
ក្រៅពីឈ្មោះ លី ឧត្តម ក៏ឃើញមានគណនីហ្វេសប៊ុកឈ្មោះ CEO HN Brand Online ក៏កំពុងតែនាំចូល និងចែកចាយនូវផលិតផលបណ្តុះប្រដាប់ភេទឲ្យធំវែងជាងមុន និងអាចបង្កើតឲ្យមានអារម្មណ៍ផ្លូវខុសពីធម្មតា ហើយម្ចាស់គណនីនេះ បានអះអាងប្រាប់សារព័ត៌មានតាមរយៈទូរស័ព្ទថាផលិតផល សាប៊ូ HN នេះ មានការទទួលស្គាល់ និងចុះលេខបញ្ជីការត្រឹមត្រូវពីក្រសួងសុខាភិបាល និងបានបិទទូរស័ព្ទយ៉ាងលឿន ហាក់ដូចជាកំពុងលាក់បាំងរឿងរ៉ាវមួយចំនួន។
យ៉ាងណាមិញជុំវិញការចុះផ្សាយព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានកងមាស សូមរងចាំការបំភ្លឺពីក្រសួងសុខាភិបាលកម្ពុជា រួមទាំងម្ចាស់ប្រេនដែលពាក់ព័ន្ធ និងស្នើសុំដល់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធពិនិត្យមើលលើផលិតផលទាំងនេះផងទាន ជៀសវាងមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា៕
No comments