ផ្លូវជាតិមួយខ្សែស្ថិតតាមបណ្ដោយដងទន្លេមេគង្គ អាចប្រឈមនឹងការស្រុតបាក់ដាច់បាត់ពីផែនទីស្រុកខ្មែរ ដោយសារអាជីវកម្មបូមខ្សាច់ គឺស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម
ផ្លូវជាតិមួយខ្សែស្ថិតតាមបណ្ដោយដងទន្លេមេគង្គ អាចប្រឈមនឹងការស្រុតបាក់ដាច់បាត់ពីផែនទីស្រុកខ្មែរ ដោយសារអាជីវកម្មបូមខ្សាច់ គឺស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម
សូមកែតម្រូវព័ត៌មាន ដោយទទួលបានការបំភ្លឺពីលោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ អង្គភាពព័ត៌មានកងមាស សូមធ្វើការកែតម្រូវចំពោះការការផ្សាយព័ត៌មាន ដែលមានចំណងជើងថា៖ (ផ្លូវជាតិមួយខ្សែស្ថិតតាមបណ្ដោយដងទន្លេមេគង្គ ក្នុងស្រុកស្ទឹងត្រង់ អាចប្រឈមនឹងការស្រុតបាក់ដាច់បាត់ពីផែនទីស្រុកខ្មែរ ខណៈអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋានកំពុងតែមើលរំលង)។
តាមការពិនិត្យឡើងវិញសារព័ត៌មានឃើញថា៖ ផ្លូវជាតិមួយខ្សែស្ថិតតាមបណ្ដោយដងទន្លេមេគង្គ អាចប្រឈមនឹងការបាក់ដាច់បាត់ពីផែនទីស្រុកខ្មែរ ព្រោះតែដោយសារការដ្ឋានបូមនិងចែកចាយខ្សាច់គ្មានឈ្មោះមួយកន្លែងស្ថិតនៅជាប់ជើងភ្នំហាន់ជ័យ ដែលកំពុងតែបោះទីតាំងនិងកំពុងតែបញ្ចេញសកម្មភាពបូមនិងចែកចាយខ្សាច់យ៉ាងគគ្រឹកគគ្រេង តាមពិតគឺស្ថិតនៅក្នុងមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ពោលគឺ មិនមែននៅក្នុងស្រុកស្ទឹងត្រង់នោះទេ)
ក្រុមការងារសារព័ត៌មានយើងបានទទួលព័ត៌មាន និងចុះដល់ចំណុចខាងលើ ឃើញថាទីតាំងបូមនិងចែកចាយខ្សាច់ មួយកន្លែងនេះគឺពុំមានស្លាកយីហោនោះទេ ហើយចំណុចដែលទីតាំងមួយនេះ កំពុងតែធ្វើអាជីវកម្ម គឺនៅជាប់នឹងផ្លូវជាតិប្រមាណជា ១០ទៅ ១៥ម៉ែត្រ ដែលជាហានិភ័យយ៉ាងខ្លាំង ចំពោះការបាក់ស្រុតដាច់ផ្លូវជាតិ បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដងទន្លេ។ ចំណែកឯអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានក៏កំពុងតែមើលរំលងខ្លាំងមែនទែន ចំពោះបញ្ហានេះ។
ដូច្នេះប្រជាពលរដ្ឋជាច្រើនស្នើទៅអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងប្រធានមន្ទីរធនធានទឹកនិង ឧតុនិយម ខេត្តកំពង់ចាម និងមន្ទីរសា្ថប័នពាក់ព័ន្ធសូមជួយអន្តរាគមន៍ពិនិត្យទប់ស្កាត់ចំពោះទីតាំងអាជីវកម្មបូមខ្សាច់ខាងលើនេះផង ជៀសវាងបាក់ស្រុតផ្លូវជាតិជាយថាហេតុ៕
No comments