ប្រជាពលរដ្ឋ កំពុងខនខានធ្វើស្រែ ដោយសារ អាជ្ញាធរ បណ្តោយឲ្យមានអួនស្បៃមុងហ៊ុំព័ទ្ធជុំវិញបឹង បិទទាំងមាត់ព្រែក
ប្រជាពលរដ្ឋ កំពុងខនខានធ្វើស្រែ ដោយសារ អាជ្ញាធរ បណ្តោយឲ្យមានអួនស្បៃមុងហ៊ុំព័ទ្ធជុំវិញបឹង បិទទាំងមាត់ព្រែក
កំពង់ចាម៖ បឹងទាមលាង ស្ថិតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវអាជ្ញាធរបណ្តោយឲ្យមានឈ្មួញខុសច្បាប់ធ្វើការហ៊ុំព័ទ្ធ ដោយស្បៃមុងអួនក្រឡាញឹក បិទជុំវិញបឹង បិទទាំងមាត់ព្រែក បណ្តាលឲ្យទឹកស្រកយឺត នាំទុកលំបាកដល់ប្រជាពលរដ្ឋ ធ្វើស្រូវមិនកើត។
ករណីហ៊ុំព័ទ្ធស្បៃមុងខុសច្បាប់ នាយប៉ុស្តិ៍ឃុំកងតាណឹង លោក ចយ សុអៀង បានឲ្យសារព័តមានប្រាប់ទៅមេឃុំ ព្រោះគាត់បានរាយការណ៍ទៅមេឃុំរួចហើយ។
ប្រជាពលរដ្ឋស្នើសុំទៅអភិបាលស្រុកកងមាស លោក ភោគ សាវុធ ដែលជាប្រធានគណៈបញ្ជាការឯកភាពស្រុកសូមចាត់មន្ត្រីជំនាញចុះបង្ក្រាបបទល្មើសក្នុងបឹង ដើម្បីដោះស្រាយទុកលំបាកជូនប្រជាពលរដ្ឋផង៕
No comments