មនុស្សមួយក្រុមតូច បានធ្វើសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ នៅមុខសាលាដំបូងរាជធានីភ្នំពេញ សូមអាជ្ញាធរនិងសមត្ថកិច្ចជួយបំភ្លឺផង ថាមនុស្សក្រុមនេះ ជាចំណុះក្នុងអង្គភាពណា
មនុស្សមួយក្រុមតូច បានសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ នៅមុខសាលាដំបូងរាជធានីភ្នំពេញ សូមអាជ្ញាធរនិងសមត្ថកិច្ចជួយបំភ្លឺផង ថាមនុស្សក្រុមនេះ ជាចំណុះក្នុងអង្គភាពណា
នៅចំណុចមុខសាលាដំបូងរាជធានីភ្នំពេញ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានមនុស្សមួយក្រុមតូច បាននាំគ្នាធ្វើសកម្មភាពឈរចាំយកលុយ ពីអ្នកចតឡានចតម៉ូតូ ដោយអណាធិបតេយ្យ ថែមទាំងយកដៃវ៉ៃឡានផោងផាំង នៅពេលម្ចាស់ឡានបើកឡានចេញមិនព្រមឲ្យលុយ។
ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានបុរសមាឌធំម្នាក់ បំពាក់អាយកូម បានអះអាងថាខ្លួនជាអ្នកមើល ចំណុចត្រង់មុខសាលាដំបូង បានមកវ៉ៃឡានប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋម្ចាស់ឡានរូបនោះ បើកឡានចេញមិនឲ្យលុយ។
បុរសមាឌធំរូបនោះ បានមកវ៉ៃឡានទាររកលុយពី ប្រជាពលរដ្ឋទាំងទទឹងទិស ហើយថែមនិយាយចោទ ប្រកាន់ប្រជាពលរដ្ឋថាផ្ញើរឡានមិនឲ្យលុយ។ ហើយបុរសមាឌធំម្នាក់នេះ អះអាងថាផ្លូវ នៅមុខសាលាដំបូងរាជធានីភ្នំពេញ មិនមែនជាផ្លូវសាធារណៈនោះទេ គឺជាផ្លូវដែលគាត់ដេញថ្លៃ។
ករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនដឹងនោះទេថា ផ្លូវថ្នល់សាធារណៈនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដែល មានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ត្រូវបានមនុស្សមួយក្រុមយកធ្វើជាកម្មសិទ្ធិឯកជនបើកជាជីកម្មតាំងពីពេលណានោះទេ។ ហើយករណីយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិឯកជនបើកអាជីវកម្មខាងលើនេះតើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមានដឹងដែរឬទេ?
ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរ និងសមត្ថកិច្ចសូមជួយបំភ្លឺផងចំពោះករណីខាងលើ ហើយតើមនុស្សមួយក្រុមដែលកំពុងយកផ្លូវសារធារណៈធ្វើអាជីវកម្មនេះ ជាចំណុះឲ្យអង្គភាពណា។
ប្រជាពលរដ្ឋទទូចស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយអន្តរាគមន៍ចំពោះផ្លូវថ្នល់សារធារណៈ នៅត្រង់មុខសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានមនុស្សមួយក្រុមយកធ្វើអាជីវកម្ម ដោយអណាធិបតេយ្យផង៕
No comments