គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អធិការនគរបាលស្រុកពញាឮ លោក ដួង តេង បាន បដិសេធអំពីរឿងរ៉ាវយកលុយ ២០០ដុល្លារ ជាថ្នូរក្នុងការតាមចាប់ជនសង្ស័យ

    អធិការនគរបាលស្រុកពញាឮ លោក ដួង តេង បាន បដិសេធអំពីរឿងរ៉ាវយកលុយ ២០០ដុល្លារ ជាថ្នូរក្នុងការតាមចាប់ជនសង្ស័យ

    ករណីបុគ្គលឈ្មោះ ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខនៃអធិដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាល ដែលបានប្រើប្រាស់ឈ្មោះអធិការស្រុកទាមទារលុយចំនួន ២០០ដុលា្លរ ពីក្រុមគ្រួសារជនរងគ្រោះ ដើម្បីជាថ្នូរក្នុងការតាមចាប់ខ្លួនជនសង្ស័យ ពេលនេះលោក ដួង តេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានធ្វើការបដិសេធច្រានចោលអំពីរឿងរ៉ាវមួយនេះ។

    យោងតាមរបាយការណ៍បំភ្លឺរបស់លោក ដួង តេង អធិការនគរបាលស្រុកពញាឮ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ គោរពជូនចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន រៀបរាប់និងបដិសេធច្រានចោលទាំងស្រុង ចំពោះករណីទារលុយចំនួន២០០ដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះដើម្បីជាថ្នូរក្នុងការតាមចាប់ជនសង្ស័យ។

    អធិការស្រុក លោក ដួង តេង ដដែលរូបនេះ បាន បញ្ជាក់ឲ្យដឹងថា៖ រឿងរ៉ាវគឺបុគ្គលឈ្មោះ ហួត ចាន់សុខ តួនាទីនាយរងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកពញាឮ គឺជាអ្នកទារលុយពីជនរងគ្រោះដោយអំពើចិត្តឯង លាក់បាំងអង្គភាព ដោយយកឈ្មោះអធិការនគរបាលស្រុកពញាឮ និងឈ្មោះព្រះរាជអាជ្ញាទៅប្រើក្នុងគោលបំណងឲ្យក្រុមគ្រួសារជនរងគ្រោះមានការជឿជាក់ទៅលើខ្លួន។

    ដូចដែរបានរៀបរាប់តាមរបាយការណ៍បំភ្លឺ ពីសំណាក់លោក ដួង តេង អធិការនគរបាលស្រុកពញាឮ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមសារធារណៈជនមេត្តាជ្រាបថា «ករណីទារលុយ ២០០ដុល្លារ ដើម្បីជាថ្នូរក្នុងការតាមចាប់ជនសង្ស័យ គឺមិនមែនជាគំនិតរបស់លោកអធិការនគរបាលស្រុកពញាឮនោះទេ គឺជាគំនិតទាំងស្រុងរបស់លោកស្រី ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខនៃអធិដ្ឋាននគរបាលស្រុកពញាឮ គិតម្នាក់ឯង ធ្វើម្នាក់ឯង យកលុយទៅចាយម្នាក់ឯង អត់ចែកគេចាយ ដល់ពេលផែនការធ្លាយបែកទើបព្រមទទួលកំហុស»។

    សូមជម្រាបជូនថា៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣វេលាម៉ោង២៣និង២០នាទីយប់ មានករណីហិង្សាមានស្ថានទម្ងន់ទោស នៅចំណុចបឹងផ្សារដែក ភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល បណ្ដាលឲ្យជនរងគ្រោះរង់របួសជាទម្ងន់ ។ ក្រោយកើតហេតុភ្លាមៗនោះដែរសមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ ចំណែកឯកជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល រហូតមកទល់ពេលនេះនៅមិនទាន់រកឃើញនោះទេ។

    ទោះបីជាយ៉ាងណាពាក់ព័ន្ធរឿងរ៉ាវទារលុយ២០០ដុល្លារ ជាថ្នូរក្នុងការតាមចាប់ខ្លួនជនសង្ស័យ អង្គភាពសារព័ត៌មានយើងសង្ឃឹមថាជោគវាសនារបស់លោកស្រី ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខនៃអធិដ្ឋាននគរបាលស្រុកពញាឮ មិនធ្ងន់ធ្ងរដល់ថ្នាក់ត្រូវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិនោះទេ យ៉ាងច្រើនត្រឹមទទួលពិន័យទៅតាមច្បាប់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ