ផ្អាកតួនាទីលោកស្រី ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខនៃអធិការស្រុកពញាឮ រឿងទារលុយពីជនរងគ្រោះ២០០ដុល្លារ
ផ្អាកតួនាទីលោកស្រី ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខនៃអធិការស្រុកពញាឮ រឿងទារលុយពីជនរងគ្រោះ២០០ដុល្លារ
ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតប ជូនសាធារណជនទៅនឹងគេហទំព័រឈ្មោះ Rikreay-News Cambodia ដែលបានចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានខ្លឹមសារថា «អះអាងថាខ្លួនជាប៉ូលីសនិងជាដៃស្តាំលោកអធិការនគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន២០០ដុល្លារពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ។
ក្រោយពីទទួលបានព័ត៌មានការចុះផ្សាយខាងលើភ្លាមលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះធ្វើការងារស្រាវជ្រាវបញ្ជាក់ការពិតនិងឲ្យបានច្បាស់លាស់។ ដោយផ្អែកតាមការស្រាវជ្រាវនិងប្រមែប្រមូលព័ត៌មានជុំវិញករណីការចុះផ្សាយខាងលើ ជាលទ្ធផល៖
ឈ្មោះ ហួត ចាន់សុខ ពិតជាបានទា…រប្រាក់ពីឈ្មោះ ឈៀង សំ ចំនួន២០០$ (ពីររយដុល្លារ) តាមរយះគណ…នី ABA ឈ្មោះ Hout Chansok ជាថ្នូ..រនឹងការតាមចា..ប់ជនល្មើស និងបានសរសេរពាក្យបណ្តឹងថ្មី ឲ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុក។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨និង២៤នាទី ឈ្មោះ ហួត ចាន់សុខ បានតេទៅឈ្មោះ ឈៀង សំ តាមរយៈលេខទូរសព្ទ ០១២-២៩៣ ៤៥៧ ទា..រប្រាក់ចំនួន៣០០$ (បីរយដុល្លារ) បន្ថែមទៀត ដើម្បីធ្វើសោហ៊ុយទៅចាប់ជនដៃដល់ តែឈ្មោះ ឈៀង សំ មិនមានលទ្ធភាពរកប្រាក់បន្ថែមចំនួន៣០០ដុល្លារឡើយ ទើបឲ្យបណ្តាញគេហទំព័រហ្វេសប៊ុកផេកឈ្មោះ Rikreay-News Cambodia បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារដូចខាងលើប្រាកដមែន។
ចំណែកឈ្មោះ ហួត ចាន់សុខ ពិតជាមានចេត..នាប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បានលុយយកទៅចាយ ដោយមិនមានការណែនាំ ឬបង្គាប់បញ្ជាពីលោកអធិការ នគរបាលស្រុកពញាឮ ឲ្យទៅទារប្រាក់ពីជនរងគ្រោះជាថ្នូរទៅនឹងការតាមចាប់ជនសង្ស័យនោះទេ។
លោកឧត្តមសេនីយ៍ទោស្នងការ បានចំណាត់ការចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ផ្អាកការងារបណ្តោះអាសន្ន មូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជាលេខ០០៦ បបជ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្ដាជ្រាប៕
No comments