គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សង្ស័យជនអនាមិក បានខលមកអ្នកសារព័ត៌មាន និងបានតាំងខ្លួនឯង ថាជាបុគ្គលិកនៃវិទ្យាល័យហ៊ុនសែនពាមជីកង និងបានលើកឡើងថា៖ ការតម្រូវឲ្យមាតាបិតាអាណាព្យាបាលសិស្ស បង់លុយ ៦០មុឺនរៀល ក្នុងសិស្សម្នាក់ មិនមែនក្រសួងអប់រំជាអ្នកឲ្យយកនោះទេ

    សង្ស័យជនអនាមិក បានខលមកអ្នកសារព័ត៌មាន និងបានតាំងខ្លួនឯង ថាជាបុគ្គលិកនៃវិទ្យាល័យហ៊ុនសែនពាមជីកង និងបានលើកឡើងថា៖ ការតម្រូវឲ្យមាតាបិតាអាណាព្យាបាលសិស្ស បង់លុយ ៦០មុឺនរៀល ក្នុងសិស្សម្នាក់ មិនមែនក្រសួងអប់រំជាអ្នកឲ្យយកនោះទេ។

    កាលលើកឡើងរបស់ម្ចាស់លេខទូរស័ព្ទ ដែលទំនងជាជនអនាមិកខាងលើនេះ កំពុងតែផ្ទុយពីការលើកឡើងរបស់លោក ទូច វុធី នាយកវិទ្យាល័យហ៊ុនសែនពាមជីកង និងផ្ទុយពីការលើកឡើងរបស់លោកស្រី ជោត សុម៉ាលី ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកកងមាស ខេត្តកំពង់ចាម ដែលលោកទាំងពីរបានលើកឡើងប្រាប់សារព័ត៌មានថា «ការតម្រូវឲ្យមាតាបិតាអាណាព្យាបាលសិស្សបង់លុយ ៦០មុឺនរៀល ក្នុងសិស្សម្នាក់ គឺជាគោលការណ៍របស់ក្រសួងអប់រំ»។

    សូមជម្រាបថា៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គភាពសារព័ត៌មានកងមាសញូស៍ បានធ្វើការផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងវិទ្យាល័យហ៊ុនសែនពាមជីកង ដែលមានទីតាំងស្ថិតនៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមចំណងជើងថា៖ «វិទ្យាល័យហ៊ុនសែនពាមជីកង តម្រូវឲ្យសិស្សបង់លុយ ៦០មុឺន ដល់ ១លានរៀលក្នុងសិស្សម្នាក់ គឺជាគោលការណ៍របស់ក្រសួង ដើម្បីយកលុយទាំងនោះ ឧបត្ថម្ភលើប្រាក់ខែគ្រូបង្រៀន» ដោយខ្លឹមសារនៃការផ្សព្វផ្សាយទាំងស្រុងគឺជាប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្ស និងជាការលើកឡើងរបស់ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកកងមាស និងនាយកវិទ្យាល័យហ៊ុនសែនពាមជីកង លោក ទូច វុធី ផ្តល់ការសម្ភាសន៍ជាមួយអ្នកសារព័ត៌មានការពីថ្ងៃទី៣០ វិច្ឆិកា២០២៣នេះ។

    ក្រោយពីសារពត៌មានចុះផ្សាយនូវខ្លឹមសារអត្ថបទ ខាងលើស្រាប់តែនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នេះ មានលេខទូរស័ព្ទ 010322234 ខលមកកាន់អង្គភាពសារព័ត៌មាន ដោយមិនបានបញ្ជាក់ឈ្មោះនោះទេ គឺបានតាំងខ្លួនឯងថាជាបុគ្គលិក នៃវិទ្យាល័យហ៊ុនសែនពាមជីកង និងបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ មកលើអ្នកសារព័ត៌មាន ប្រសិនបើអ្នកសារព័ត៌មាន មិនព្រមធ្វើការកែតម្រូវអត្ថបទតាមដែលបុគ្គលរូបនេះត្រូវការ ដែលទង្វើនេះគឺកំពុងតែផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

    ក្នុងនាមរូបខ្ញុំជាអ្នកសារពត៌មាន ប្រកបដោយក្រមសីលធម៌រស់ក្រោមដំបូលសន្តិភាព ផ្សព្វផ្សាយព័ត៌មានរិះគន់ដើម្បីស្ថាបនា ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្របតាមច្បាប់ស្តីរបបសារព័ត៌មាន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ «សូមចាត់ទុកការគំរាមពីសំណាក់ជនអនាមិករូបនេះ គឺជាការបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាន វាយបំបាក់ស្មារតីអ្នកសារព័ត៌មាន ក្នុងចេតនាលុបបំបាត់របបសារព័ត៌មាននៃកម្ពុជា និងជាចេតនាចង់លុបបំបាត់របបប្រជាធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជានិងជាចេតនាឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងរបបផ្តាច់ការ។

    ក្នុងនាមរូបខ្ញុំជាអ្នកសារព័ត៌មាន ស្នើសុំដល់ថ្នាក់ដឹកនាំ នៃវិទ្យាល័យហ៊ុនសែនពាមជីកង មេត្តាពិនិត្យរកមើលម្ចាស់លេខ 010322234 ដែលបានខលមកអះអាងថាជាបុគ្គលិកនៃវិទ្យាល័យហ៊ុនសែនពាមជីកង ថាតើបុគ្គលដែលប្រើប្រាស់លេខទូរស័ព្ទនេះពិតជាបុគ្គលិកនៃវិទ្យាល័យហ៊ុនសែនពាមជីកង ពិតប្រាកដ ឬ គ្រាន់តែជាជនអានាមិក ក្លែងបន្លំក្នុងចេតនាទុច្ចរិត។

    រូបខ្ញុំជាអ្នកសារព័ត៌មានស្នើសុំដល់ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាជួយកិច្ចអន្តរាគមន៍ឲ្យរូបខ្ញុំជាអ្នកសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានដទៃទៀត ដែលកំពុងរងការគំរាមកំហែងពីសំណាក់ជនអនាមិកផ្តាច់ការចង់បំផ្លាញលិទ្ធិប្រជាធិបតេយ្យនៃកម្ពុជា តាមរយៈការវាយបំបាក់ស្មារតីអ្នកសារព័ត៌មាន ផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ