ខ្លាំងមែន! ទីតាំងល្បែងស៊ីសង មួយកន្លែងនេះ សមត្ថកិច្ចបង្ក្រាបនិងឃាត់ជនសង្ស័យជាច្រើននាក់ម្តងហើយ ឥឡូវបើកវិញយ៉ាងគឃ្លើន
ខ្លាំងមែន! ទីតាំងល្បែងស៊ីសង មួយកន្លែងនេះ សមត្ថកិច្ចបង្ក្រាបនិងឃាត់ជនសង្ស័យជាច្រើននាក់ម្តងហើយ ឥឡូវបើកវិញយ៉ាងគឃ្លើន
កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ អាជ្ញាធរនិងសមត្ថកិច្ច បានធ្វើការឆ្មក់បង្ក្រាបទីតាំងបនល្បែង ស៊ីសងខុសច្បាប់មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខនឹងវិហារអ៊ីស្លាម ក្នុងក្រុម៤ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាង និងឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើន ចំនួន០៨នាក់។
ស្រាប់តែនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ ស្រាប់តែមាន ប្រភពព័ត៌មានមួយបានទំលាយថា ទីតាំងបនល្បែងស៊ីសង ភ្នាល់បៀ ភ្នាល់បាល់ មាន់ជល់ មួយកន្លែងត្រង់ចំណុចទីតាំងដដែលនេះ បានចាប់ផ្តើមបើកដំណើរការទទួលអតិថិជន ឲ្យចូលលេងល្បែងភ្នាល់ដាក់លុយវិញហើយ។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះជាថ្មីផងទាន៕
No comments