ប្រជាពលរដ្ឋស្នើសុំទៅឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានគ្រប់គ្រងអាងទន្លេ ជួយពិនិត្យមើលភូមិគ្រឹះ ដែលបានសាងសង់រំលោភ ចូលផ្ទៃទន្លេផង
ប្រជាពលរដ្ឋស្នើសុំទៅឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានគ្រប់គ្រងអាងទន្លេ ជួយពិនិត្យមើលភូមិគ្រឹះ ដែលបានសាងសង់រំលោភ ចូលផ្ទៃទន្លេផង
ភូមិគ្រឹះដ៏ធំស្កឹមស្កៃ និងមានរបងថ្មហ៊ុំព័ទ្ធជុំវិញ ត្រង់ចំនុចភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលច្បាស់ថាជារបស់លោក ហ៊ាង គង់ផេង មានតួនាទីជាប្រធានការិយាល័យនគរូបនីយកម្មសំណង់ និងភូមិបាលនៃស្រុកពញាឮ បានសាងសង់រំលោភចូលផ្ទៃទន្លេយ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានសូម្បីតែក្អក់។
ពាក់ព័ន្ធទៅនិងករណីសាងសង់ភូមិគ្រឹះ ព័ទ្ធរជាបងថ្ម រំលោភចូលផ្ទៃទន្លេ ពីសំណាក់លោក ហ៊ាង គង់ផេង ខាងសារព័ត៌មានយើងបានទំនាក់ទំនងស្នើទៅលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ដើម្បីដឹកនាំជំនាញចុះពិនិត្យមើល តែលោកអភិបាលស្រុកបែរជាធ្វើប្រងើយកន្តើយ ហាក់បីដូចជាមានការលាក់លៀម។
ប្រជាពលរដ្ឋមានតែស្នើសុំទៅ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគ្រប់គ្រងអាងទន្លេ សូមឯកឧត្តម ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យមើលចំពោះការសាងសង់សំណង់រំលោភចូលផ្ទៃទន្លេ ពីសំណាក់លោក ហ៊ាង គង់ផេង ផងទាន៕
No comments