ប្រជាពលរដ្ឋដែលជាអ្នកអាណាព្យាបាលសិស្ស បានលើកឡើងថា វិទ្យាល័យនិងបឋមសិក្សាហ៊ុនសែន អនុវត្តន៍កំពង់ចាមកំណត់ឲ្យបង់ប្រាក់ ៦០មុឺនរៀលជាដាច់ខាត ទោះសុំចុះថ្លៃតែ១០មុឺនរៀល ក៏សាលាមិនព្រមដែរ
ប្រជាពលរដ្ឋដែលជាអ្នកអាណាព្យាបាលសិស្ស បានលើកឡើងថា វិទ្យាល័យនិងបឋមសិក្សាហ៊ុនសែន អនុវត្តន៍កំពង់ចាមកំណត់ឲ្យបង់ប្រាក់ ៦០មុឺនរៀលជាដាច់ខាត ទោះសុំចុះថ្លៃតែ១០មុឺនរៀល ក៏សាលាមិនព្រមដែរ
ប្រជាពលរដ្ឋ ដែលជាអ្នកអាណាព្យាបាលសិស្ស បានលើកឡើង ថា វិទ្យាល័យនិងបឋមសិក្សាហ៊ុនសែនអនុវត្តន៍កំពង់ចាម បានកំណត់ឲ្យអ្នកអាណាព្យាបាលសិស្សបង់ប្រាក់ ៦០មុឺនរៀលជាដាច់ខាត ទោះមាតាបិតាសិស្សសុំចុះតែ ១០មុឺនរៀល ក្នុងចំណោមកូនពីរនាក់ ក៏សាលាមិនព្រមដែរ ដាច់ខាតត្រូវបង់ប្រាក់ចំនួន ១លាន ២០មុឺន ដាច់ថ្លៃក្នុងសិស្សពីរនាក់។
ប្រជាពលរដ្ឋ ដែលជាមាតាបិតាអ្នកអាណាព្យាបាលសិស្ស ដដែលរូបនោះ ក៏បានន្ថែមលើកឡើងថា៖ «ពាក្យថាលុយរួមចំណែករបស់សហគមន៍ គឺគួរតែអាស្រ័យលើលទ្ធភាពស័្មគ្រចិត្តរបស់អាណាព្យាបាល មិនមែនដាច់ថ្លៃបែបនេះទេ»។
ទោះយ៉ាងណាប្រជាពលរដ្ឋ ដែលជាមាតាបិតាសិស្ស រូបនោះ ក៏មិនបានបញ្ជាក់អំពីទីតាំងមូលដ្ឋានរបស់វិទ្យាល័យនិងបឋមសិក្សាហ៊ុនសែនអនុវត្តន៍កំពង់ចាម ថាស្ថិតនៅភូមិឃុំសង្កាត់ណានោះទេ។ គ្រាន់តែតាមការសន្និដ្ឋានមើលទៅគឺអាចដឹងថាស្ថិតនៅខេត្តកំពង់ចាម។
ទាក់ទិនទៅនិងបញ្ហាខាងលើនេះ សារព័ត៌មានយើងមិនទាន់ទទួលបានការបំភ្លឺពីមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមនោះទេ។
ចំណែកឯខាងនាយកនៃវិទ្យាល័យនិងបឋមសិក្សា ហ៊ុនសែនអនុវត្តន៍កំពង់ចាម ខាងសារព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ព្រោះគ្មានលេខទូរស័ព្ទ។
យ៉ាងណាមិញបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ក្របខណ្ឌអភិវឌ្ឍន៍សាលារៀនជំនាន់ថ្មី ដែលក្រសួងអប់រំយុវជននិងកីឡា បានចេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះបានឲ្យដឹងថា៖ «ដើម្បីបន្តអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា នីតិការទី៧ នៃរដ្ឋសភា ដាក់ចេញនូវគោលការណ៍សម្រាប់ការបន្តអភិវឌ្ឍន៍សាលារៀនជំនាន់ថ្មី» ក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានគូសបញ្ជាក់ថា៖ «សាលារៀនជំនាន់ថ្មីដែលមានស្រាប់ត្រូវរក្សាការអនុវត្តតាមគោលការណ៍និងលក្ខខណ្ឌដដែល ប៉ុន្តែចាប់ពីឆ្នាំ២០២៤ តទៅ វិភាគទានដែលមាតាបិតាធ្លាប់បង់ក្នុងពេលកន្លងមកលែងជាកាតព្វកិច្ច ហើយរដ្ឋជាអ្នកបំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការនៃសាលារៀនជំនាន់ថ្មី។ ទោះជាយ៉ាងនេះក្តីសាលារៀននៅតែអាចបន្តទទួលវិភាគទានពីសប្បុរសជនដូចជាមាតាបិតា អ្នកអាណាព្យាបាលតាមគោលការណ៍ស្ម័គ្រចិត្ត»។
ដោយយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំយុវជននិងកីឡា គឺអាចឲ្យសារព័តមានដឹងថា សាលារៀនជំនាន់ថ្មី ត្រូវរក្សាការអនុវត្តតាមគោលការណ៍និងលក្ខខណ្ឌដដែល ប៉ុន្តែវិភាគទាន ពីសប្បុរសជន និងពីមាតាបិតាអ្នកអាណាព្យាបាលសិស្ស ត្រូវតែជាគោលការណ៍ស្ម័គ្រចិត្ត (ពោលគឺមិនមែនដាក់តម្លៃដូចជាទំនិញទិញដូរក្នុងផ្សារនោះទេ)។
ពាក់ព័ន្ធទៅនឹងការលើកឡើងពីសំណាក់អ្នកអាណាព្យាបាលសិស្សខាងលើនេះ ប្រជាពលរដ្ឋស្នើសុំទៅដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងឯកឧត្តមប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម សូមពិនិត្យនិងអន្តរាគមន៍ចំពោះបញ្ហាខាងលើនេះផង៕
No comments