តុលាការខេត្តព្រះវិហារ ចេញដីកាបញ្ចាឲ្យកម្លាំងសមត្ថកិច្ចនាំខ្លួនអ្នកសារព័ត៌មាន តាមបណ្តឹងឈ្មួញឈើ និងមន្រ្តីឌឺបេ
តុលាការខេត្តព្រះវិហារ ចេញដីកាបញ្ចាឲ្យកម្លាំងសមត្ថកិច្ចនាំខ្លួនអ្នកសារព័ត៌មាន តាមបណ្តឹងឈ្មួញឈើ និងមន្រ្តីឌឺបេ
អ្នកសារព័ត៌មាន លោក អឹម សាម៉េត ត្រូវបានលោក គឹម សំលេង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចេញដីការបញ្ចាឲ្យកម្លាំងសមត្ថកិច្ចធ្វើការនាំខ្លួន តាមបណ្តឹងឈ្មួញឈើ នឹងមន្រ្តីទាហានឌឺបេ នេះបើយោងតាមការលើកឡើងរបស់លោក អឹម សាម៉េត ដែលជាសារព័ត៌មាន។
លោក អឹម សាម៉េត អ្នកសារព័ត៌មានឥន្ទ្រីផ្លាស់ញ៉ូស៍ បានលើកឡើងថា «រូបលោកជាអ្នកសារព័ត៌មាន ត្រូវបានឈ្មួញឈើឈ្មោះ សេង ឌីឡានិងលោកព្រាប ធឿត ជាមន្ត្រី បម្រើការងារ នៅអង្គភាពដឺប៊េ រួមគំនិត ប្តឹងគាត់ជាអ្នកសារព័ត៌មាន ពីបទ កំហែងយកប្រាក់, ក្លែងព័ត៌មានមិនពិត, គំរាមគំហែងហែកកេរ្តិ៍តាមសារព័ត៌មាន»។
អ្នកសារព័ត៌មានលោក អឹម សាម៉េត បន្តឲ្យដឹងថា៖ ការបណ្ដឹងពីសំណាក់ឈ្មួញឈើអ្នកស្រី សេង ឌីឡា នឹងលោក ព្រាប ធឿត ជាទាហានឌឺបេជើងគោកប្រចាំខេត្តព្រវិហារ គឺក្រោយពីរូបលោកបានធ្វើការផ្តល់ព័ត៌មានជូនលោកចាងហ្វាង ដែលជាប្រធានអង្គភាព សារព័ត៌មាន ឥន្ទ្រីផ្លាស់ញ៉ូស៍ ដើម្បីធ្វើការសម្ភាសន៍ និងផ្សព្វផ្សាយការហើយប្រភពព័ត៌មានគឺទទួលបានពីប្រជាពលរដ្ឋ។
អ្នកសារព័ត៌មានលោក អឹម សាម៉េត បានបន្ថែមទៀតថា៖ ការប្តឹងចោទប្រកាន់ពីសំណាក់ឈ្មួញឈើអ្នកស្រី សេង ឌីឡា និង មន្ត្រីដឺប៊េ លោកព្រាប ធឿត មកលើរូបលោកដែលជាអ្នកសារព័ត៌មាន គឺជាការផ្តល់ពត័មានកុហក់ នឹងសក្សីកម្មក្លែងក្លាយតែប៉ុណ្ណោះ គឺមិនមែនជាការពិតនោះទេ។ សូមស្តាប់សម្តីអ្នកស្រីសេង ឌីឡា នឹង ជនរងគ្រោះដែលគាត់បានបញ្ជាក់ថា លោលព្រាប ធឿតជាអ្នកយកលុយពីគាត់ថ្លៃគោយន្តដឹកឈើក្រាក់ ដូចតទៅ….
លោក អឹម សាម៉េត ដែលជាអ្នកសារព័ត៌មានស្នើសុំដល់ ឯកឧត្តមប្រធានសាលាដំបូងខេត្តព្រះវិហារ និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នឹងឯកឧត្តម គីម រិទ្ធី ជាអភិបាលខេត្តព្រះវិហារ សូមមេត្តាជួយឲ្យរូបគាត់ដែលជាអ្នកសារព័ត៌មានរួចផុតពីបទចោទផង៕
No comments