អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្តគិលានសង្គ្រោះ ដល់មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ១គ្រឿង និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈ ១គ្រឿង
អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្តគិលានសង្គ្រោះ ដល់មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ១គ្រឿង និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈ ១គ្រឿង
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានប្រគល់រថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ក្នុងនោះប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ១គ្រឿង និងមន្ទីរពេទ្យបង្អែកសពជើងព្រៃ ១ គ្រឿង។
សូមបញ្ជាក់ផងដែរថា រថយន្តគិលានសង្គ្រោះ ២គ្រឿង នេះ ជាអំណោយរបស់សមាគមនីកាយ សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានផ្តល់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ហើយ ឯកឧត្តមអភិបាលខេត្ត បានធ្វើការប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ និង មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ដោយពិធីប្រគល់ទទួលនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមនីកាយ សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តល់ជូននូវរយន្តសង្គោះ ២គ្រឿង មករដ្ឋបាលខេត្ត ដើម្បីចាត់ចែងបន្ត ដល់មន្ទីរពេទ្យបង្អែកនៃស្រុកព្រៃឈរ និងស្រុកជើងព្រៃ ជាប្រយោជន៍សម្រាប់ដឹកសង្គ្រោះប្រជាពលរដ្ឋ ៕
No comments